ភ្នំពេញ៖ បន្ទាប់ពីទទួលបាន ការគម្រាម ថានឹងមាន ការវាយប្រហារភេរវកម្ម យ៉ាងធ្ងន់ធ្ងរ ទៅលើ រោងភាពយន្តណា ដែលហ៊ានចាក់បញ្ចាំង ភាពយន្ត “The Interview” រួចមក ក្រុមហ៊ុន SONY ដែលជាក្រុមហ៊ុន បោះទុនផលិត ភាពយន្តខ្នាតធំ ទំហំទឹកប្រាក់ ២ លានដុល្លារ សហរដ្ឋអាមេរិក មួយនេះ ក៏បានសម្រេច លុបចោលគម្រោង ចាក់បញ្ចាំងវិញ។

ប៉ុន្តែដោយសារតែ មានការរិះគន់ពី ប្រធានាធីបតី សហរដ្ឋអាមេរិក លោក Barack Obama ដែលជាបុគ្គល ធានាទទួលខុសត្រូវ នូវរាល់អំពើ ភេរវកម្មនោះ ទើបរោងភាពយន្ត មួយចំនួន នៅសហរដ្ឋអាមេរិក បានសម្រេចចាក់បញ្ចាំង ភាពយន្តមួយនេះ ខណៈក្រុមហ៊ុន SONY ទៀតសោត ក៏បានបង្ហោះ ភាពយន្តមួយនេះ ដើម្បីឲ្យទស្សនិកជន ទស្សនាតាមអនឡាញ មិនគិតថ្លៃទៀតផង។

ពាក់ព័ន្ធនឹងភាពយន្ត ខ្នាតធំមួយនេះ ខាងកាសែត បាងកកប៉ុស្តិ៍ របស់ប្រទេសថៃ បានចេញផ្សាយ អត្ថបទសារព័ត៌មាន មួយផងដែរថា កម្ពុជាត្រូវបានស្នើរ មិនឲ្យចាក់បញ្ចាំង និង ចែកចាយបន្ត នូវភាពយន្ត “The Interview” មួយនេះ ពីសំណាក់ ប្រទេសកូរ៉េខាងជើង។

យោងទៅលើ សេចក្តីថ្លែងការណ៍ ដែលស្ថានទូត កូរ៉េខាងជើង ប្រចាំកម្ពុជា ផ្ញើរមកកាន់ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារឹទ្ធ កាលពីថ្ងៃទី ៨ ខែ មករា បានឲ្យដឹងថា៖ «ភាពយន្ត The Interview នេះ បានចម្លងចេញពី អ៊ិនធើណេត និង ត្រូវបានសាយភាយ លើទីផ្សារមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា។ ទីក្រុងព្យុងយ៉ាង សូមដាក់សំណើរ ដល់ទីក្រុងភ្នំពេញ ឲ្យចាត់វិធានការបញ្ឈប់ ទៅលើការលក់ភាពយន្តនេះ និង ទប់ស្កាត់ កុំឲ្យមានការ ចាក់បញ្ចាំងនៅលើ ទូរទស្សន៍ ឬ តាមរោងភាពយន្តនានា ផងដែរ។ កូរ៉េខាងជើង ចាត់ទុក ការផ្សព្វផ្សាយបន្តរឿងនេះ មិនមែនជាការប្រព្រឹត្ត ពីសំណាក់សម្ព័ន្ធមិត្ត ដ៏គួរឲ្យរាប់អានឡើយ ហេតុនេះ វាអាចធ្វើឲ្យខូច ចំណងមិត្តភាព ដ៏យូរលង់ណាស់មកហើយ រវាងប្រទេសទាំងពីរ»។ នេះជាខ្លឹមសារ នៅក្នុងសំបុត្រមួយ ដែលចុះហត្ថលេខា ដោយលោក ឡុង វិសាឡូ រដ្ឋលេខាធិការ ក្រសួងការបរទេស។

គួរបញ្ជាក់ផងដែរថា មូលហេតុដែល ភាពយន្ត “The Interview” ត្រូវបានហាមឃាត់ ពីសំណាក់ប្រទេស កូរ៉េខាងជើង គឺដោយសារតែ សាច់រឿង មានពាក់ព័ន្ធទៅនឹង ការលបធ្វើឃាត មេដឹកនាំលោក គីម ជុងអ៊ុន របស់ប្រទេសមួយនេះ៕


លោក គីម ជុងអ៊ុន មេដឹកនាំ កូរ៉េខាងជើង ដែលជាតួអង្គ គេលបធ្វើឃាត នៅក្នុងសាច់រឿង


តួអង្គ Seth Rogen និង James Franco ក្នុងសាច់រឿង

ប្រភព៖ Bangkok Post

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]