រាជធានីភ្នំពេញ ៖ ក្នុងពេលនាងអិុត ស្រីពីន មិនទាន់ត្រឡប់ ទៅអាមេរិកវិញ មានមតិជាច្រើន សង្ស័យថានាងរង្គោះរង្គើ ជាមួយស្វាមីជាអ្នកលក់មាសនៅអាមេរិក ។  នាងអិុត ស្រីពីន បញ្ជាក់ពីរឿងនាង និងស្វាមីដែលនៅ ជើងមេឃម្ខាងម្នាក់ អស់ពេលជាច្រើនខែ មកហើយនោះតាមរយៈជំនួប ជាមួយអ្នកយក ព័ត៌ មានកោះសន្តិភាព ។

ក្នុងពិធីប្រគំតន្ត្រី របស់ស្ថានីយទូរទស្សន៍ អប្សរាកាលពីថ្ងៃទី២០ មករា ឆ្នាំ២០១៤  តារាចម្រៀងអិុត ស្រី ពីន បានការពារចំណង ស្នេហារវាងនាង និងស្វាមីដែលនៅ ឃ្លាតគ្នាយូរខែមក ហើយនោះថា ពួកនាងមិនបានចែកផ្លូវគ្នា ឬទាស់ទែងគ្នាដូចការ សង្ស័យរបស់មហាជន ឬសារព័ត៌មានទេ ។ គេសង្ស័យព្រោះនាង មកស្រុកយូរខែ ហើយអត់ទាន់ទៅអាមេរិកវិញ។ ការណ៍ពិតនាង និងស្វាមីតែងតែសួរ នាំគ្នាតាមទូរស័ព្ទ និងបង្ហោះរូបភាព បង្ហាញគ្នាតាមហ្វេសប៊ុក ជាហូរហែអត់មានបញ្ហាអ្វីទេ ។ នាងមិនទាន់ទៅអាមេរិកវិញ ព្រោះនាងមកស្រុក ខ្មែរលើកនេះដល់ទៅជិត៦ខែ ។ នាងមកតាំងពី ខែសីហា ឆ្នាំ២០១៤ ។

អតីតតារាចម្រៀង ប្រចាំផលិតកម្មរៃមាស រូបនេះឱ្យដឹងថា នាងអត់ទាន់ចេញ ទៅអាមេរិកឆាប់ៗនេះទេ អាចបន្តនៅ ស្រុកយើងប្រមាណមួយខែជាងទៀត ដើម្បីចាំធានាកូនប្រុសស្រីទាំង ២នាក់របស់នាងទៅ អាមេរិកទាំងអស់គ្នា ឱ្យស្រេចតែម្តង ។ កូននាងទាំង ២ទទួលបានសិទ្ធិទៅ នៅអាមេរិកអស់ហើយ ប៉ុន្តែម្តាយរបស់ នាងចង់ឱ្យចៅ និងនាងនៅស្រុក កំណើតឱ្យយូរសិន បើទៅអាមេរិក ភ្លាមគាត់នឹកកូន នឹក ចៅណាស់។ ដូច្នេះហើយទើបចេះតែបន្តនៅ ជួបជុំគ្រួសារក្នុងស្រុកខ្មែរ ឱ្យអស់ចិត្តសិន។ ម្យ៉ាងទៀតប្តីនាងមិនខឹង រឿងពន្យារពេលនៅស្រុក ខ្មែរទេព្រោះគាត់យល់ បើគាត់មិនយល់នាង ក៏មិនអាចនៅដូចមនុស្ស នៅខ្លួនមួយបានទេ ។

មកស្រុកខ្មែរ លើកនេះស្រីពីនថា នាងសប្បាយណាស់ ព្រោះបាននៅយូរខែ ហើយបានសម្តែង ជូនទស្សនិកជននៅ តាមកញ្ចក់ទូរទស្សន៍។ លើសពីនេះនាង បានជួបជុំមិត្តសិល្បករ ដើម្បីរំឭកអនុស្សាវរីយ៍ ព្រោះមិនងាយបានជួបគ្នាទេ ។ មូលហេតុបែបនេះ ហើយឲ្យតែមានពិធីជប់ លៀង ឡើងផ្ទះ ឬមង្គលការអ្នកសិល្បៈ នាងតែងតែទៅចូលរួម អត់អាក់ខានទេ ។ ទាំងអស់នេះហើយ ជាផែនការដែលនាង នៅតែបន្តមានវត្តមាននៅស្រុកខ្មែរយូរ ព្រោះបើទៅអាមេរិកវិញ មិនងាយបានមកវិញស្រួលទេ ទាល់តែសន្សំលុយ ប្រឹងធ្វើការហត់ណាស់  និងដល់ទៅ បួនឆ្នាំទៀត ទើបអាចមកម្តង ។

អ្នកនាងអិុត ស្រីពីន នៅតែទទួលការងារសិល្បៈ ដដែលគឺទៅអាមេរិកក៏ទទួល មកស្រុកខ្មែរក៏ទទួល ព្រោះសិល្បៈជាចំណូលចិត្ត និងខំតស៊ូទម្រាំបានល្បីឈ្មោះ។ ស្រីពីនមើលឃើញថា សិល្បៈនៅស្រុកយើងរីក លូតលាស់គ្រប់ផ្នែក មិនថាតែភាពយន្ត ចម្រៀង សូម្បីតែឆាកតន្ត្រីរបស់់ទូរទស្សន៍ក៏ មានការរីកចម្រើនដែរ។ ចំណែកអ្នកសិល្បៈអាច រកចំណូលបានច្រើន ជាងជំនាន់នាង ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]