រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចុះពីលើស្ពានឥន្ធូកោះពេជ្របុកទួលកាត់ទទឹងផ្លូវដួលផ្លោង ទៅបុក របាំង ថ្មពុះចែកផ្លូវ បោកក្បាលស្លាប់ កាលពីវេលាម៉ោង ៧និង១០ នាទីយប់ ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៥ នៅ គល់ស្ពានឥន្ធូ កោះពេជ្រ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាក Soomer ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CP-1005 ជិះម្នាក់ឯង ក្នុងគោលបំណង ទៅដើរលេងជួប ជុំមិត្តភក្កិនៅ កោះពេជ្រ ខណៈពេលជិះ ចុះពីលើស្ពាន ឥន្ធូកោះពេជ្រ ទិសដៅពីលិច ទៅកើតក្នុងល្បឿន លឿនចុះទៅបុក ទួលខ្ពស់ៗ កាត់ទទឹងផ្លូវ ដាក់កុំឲ្យជិះ លឿនពេក បណ្តាលឲ្យ បុកផ្លោងហោះ ទៅបុកនឹងរបាំង ថ្មបោកក្បាល ស្លាប់នៅនឹងកន្លែង កើតហេតុទាំងមាន កាតាបស្ពាយនៅ ជាប់នឹងខ្លួន ។ សពមានឈ្មោះ ឡុង ឆេងបុក ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ 220Eoz ផ្លូវលេខ ២១៧ ភូមិ៥ សង្កាត់ផ្សារ អូរឬស្សីទី២ ខណ្ឌ៧មករា ។

ក្រោយពេលកើតហេតុអ្នកឃើញហេតុការណ៍បានទូរស័ព្ទហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាល ប៉ុន្តែ ពេល រថយន្តសង្គ្រោះ ទៅដល់បាន ប្រាប់ថាស្លាប់ហើយ សពត្រូវបានសាច់ ញាតិដឹក យកទៅ ធ្វើបុណ្យ តាមប្រពៃណីនៅវត្ត ព្រះពុទ្ធមានបុណ្យ ។ ចំណែកម៉ូតូ ដែល រងការខូចខាត សមត្ថកិច្ចបាន ប្រគល់ឲ្យក្រុម គ្រួសារ យកទៅរក្សាទុក ។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]