កំពង់ឆ្នាំងៈ កាលពីម៉ោង២យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ ប្រហិតសាច់ត្រីសមុទ្រ ដែលគេនាំចូល ពីប្រទេស វៀតណាមដោយ គ្មានច្បាប់ ចំនួន៣តោន ដែលឈ្មួញដឹកតាមរថយន្តនីសាន់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-9245 ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិស ប្រឆាំងបទ ល្មើស សេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឯក ស៊ុនរស្មសី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ស្ទាក់ចាប់បាននៅលើកំណាត់ ផ្លូវជាតិលេខ៥ ចំណុចមុខផ្ទះ សំណាក់សុខថៃសានស្ថិតក្នុងភូមិសាស្រ្ត សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ ឆ្នាំងខេត្តកំពង់ឆ្នាំង ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២នាក់ ក្នុងម្នាក់ឈ្មោះ ញឹប រ៉ាឌី ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកបើកបររថយន្ត និងមាន ទីលំនៅក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគខេត្តពោធិសាត់ និងអ្នករួម ដំណើរ ម្នាក់ទៀតឈ្មោះ វង្ស ផានិត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់។

អ្នកបើកបររថយន្តឈ្មោះ ញឹប រ៉ាឌី បានប្រាប់សមត្ថកិច្ចអោយដឹងថា ប្រហិតសាច់ត្រីសមុទ្រនេះ មានចំនួន ៣តោន នាំចូលពីប្រទេសវៀត ណាម តាមច្រកជ្រៃធំស្រុកកោះធំ ខេត្តកណ្តាល។ ប្រហិតសាច់ត្រីនេះត្រូវ បាននាំ ទៅកាន់ខេត្តបាត់ដំបងដើម្បីធ្វើណែមរឿង មានច្បាប់ អត់ច្បាប់រូបគេ មិនបានដឹងទេ ពីព្រោះរូបគេគ្រាន់តែជាអ្នក ស៊ីឈ្នួលដឹកអោយថៅកែប៉ុណ្ណោះ។

នាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក លី ឡា បានអោយដឹងថា ការដឹកជញ្ជូនប្រហិត សាច់ត្រី នេះ អត់មានច្បាប់ទេបើតាមច្បាប់ ជលផលមានត្រឹម ពិន័យអន្តរកាលតែប៉ុណ្ណោះ ពាក់ព័ន្ធទៅនឹង ការប្រើប្រាស់ សារធាតុគីមីទៅលើសាច់ត្រីនោះនៅមិនទាន់ដឹងនៅឡើយទេ រង់ចាំខាងកាំកុងត្រូល ចុះមកពិនិត្យសិន ទើបអាចបញ្ជាក់បាន ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]