ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត ជ្រុលចង្កូតបុកដើមឈើ ទាំងកណ្តាលថ្ងៃ ដោយសារច្រឡំ ជាន់ហ្គែរស្មាន តែហ្វ្រាំង កាលពីវេលា ម៉ោង១១និង៤០នាទី ថ្ងៃត្រង់ ថ្ងៃទិ២៥ ខែមករា ឆ្នាំ២០១៥នេះ នៅតាមផ្លូវម៉ៅសេទុង មុខសម្អាងការសម្រស់នារី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក តែមិនបណ្តាល ឲ្យមានគ្រោះថ្នាក់ ដល់មនុស្សឡើយ។

ប្រភពនិយាយថា បុរសម្នាក់បានបើករថយន្តម៉ាក Land Cruicer ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2-E9575 ដឹកក្រុមគ្រួសារមាន ស្រីប្រុសក្មេងចាស់ចេញ ពីទិញទំនិញនៅផ្សារដើមគរ រួចធ្វើដំណើរតាមផ្លូវ ម៉ៅសេទុងពីជើងទៅត្បូង។ លុះដល់ចំណុចខាងលើ ក៏ជ្រុលបុក ដើមឈើខ្ទេចផ្នែកខាងមុខតែម្តង ។

បុរសអ្នកបើកបរបាននិយាយប្រាប់សមត្ថកិច្ចថា គាត់ច្រឡំជាន់ហ្គែរស្វានតែហ្វ្រាំង ទើបមានគ្រោះថ្នាក់ បែបនេះ។ ទោះបីយ៉ាងណាបុរស រូបនោះ មិនបានបញ្ជាក់ពីអត្តសញ្ញាណឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចបានស្ទូច យករថយន្តទៅសង់ត្រាល់ ដោះស្រាយតាមច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]