ភ្នំពេញ៖ ពីមុនអ្នកធ្លាប់ តែទៅទិញម្ជូរ ដោយខ្លួនឯង ដែលមានគេធ្វើលក់ នៅតាម តូបលក់ម្ជូរ តាមដងផ្លូវ ឬ ក្នុងផ្សារ ហើយអ្នកលក់ តែងវិចខ្ចប់ដោយ ប្រើប្រាស់ ថង់បាស្ទិច សំរាប់ច្រក ម្ជូរឲ្យអ្នកមែនទេ? ប៉ុន្តែឥលូវ អ្នកលក់ម្ជូរ ក៏បានដើរទាន់សម័យទំនើប បច្ចេកវិទ្យា និង ចង់បំពេញតំរូវការ អតិថិជន ដែលចង់បានភាពស្អាត និង មានអនាម័យ ជាចំបងផងនោះ ក៏បែកគំនិត ដាក់លក់ម្ជូរតាម Online  និង មានសេវា ដឹកជញ្ជូន ទៅដល់ដៃ អតិថិជន និង វេចខ្ចប់យ៉ាងឡូយ ទៀតផង។

ដើម្បីយល់ពី អាជីវកម្មបែបថ្មី លក់ម្ជូរ តាមអនឡាញនេះ ក្រុមការងារខ្មែរឡូត ក៏បានចុះទៅជួបផ្ទាល់ ជាមួយ អ្នកលក់ម្ជូរ និង ជាម្ចាស់ទំព័រ Sana Fruit Online ដើម្បីសំភាសន៍ ពីការបើកលក់ម្ជូរ តាមអនឡាញនេះ។

ជួបជាមួយ បងស្រី សក្ខណា ជាអ្នក ផ្តើមគំនិតបង្កើត Sana Fruit Online បានផ្តល់បទសំភាសន៍ដល់ ក្រុមការងារ ខ្មែរឡូតថា  ការបើកមុខ របរលក់ម្ជូរនេះ  បងស្រីបានលក់ អស់រយៈពេល ១០ឆ្នាំ មកហើយ ដែលបន្តពីមុខរបរ របស់ឪពុក ក្នុងវិទ្យាល័យ ព្រះស៊ីសុវត្ថិ។  ប៉ុន្តែ សំរាប់ការដាក់ លក់ម្ជូរតាម Online នេះវិញ  បងស្រីថា ទើបតែបែកគំនិតបង្កើត ទំព័រមួយក្នុងហេ្វសប៊ុក  កាលពី ខែតុលា ឆ្នាំមុននេះទេ។

បងស្រី បានបង្ហើបឲ្យដឹងទៀតថា ដំបូងឡើយ បងស្រី គ្រាន់តែ យកម្ជូរ ដែលបានលក់នោះ ទៅច្របល់គ្រឿង សំរាប់តែ ពិសាលេងៗ ក្នុងគ្រួសារ ប៉ុណ្ណោះ។ តែក្រោយមក បងស្រី ក៏បែកគំនិត ចង់លក់ម្ជូរតាម Online ម្តងមើល ហើយក៏បង្កើតជាទំព័រ Sana Fruit Online  និង បង្ហោះលេខ ទូរស័ព្ទ  សាកល្បងមើលសិនទេ ប៉ុន្តែ មិននឹកស្មានថា មានការចាប់អារម្មណ៍ និង ដំណើរការល្អ និងលក់ដាច់ច្រើន បែបហ្នឹងនោះទេ ដោយសព្វថ្ងៃ បងស្រីប្រាប់ថា គាត់ អាចលក់ម្ជូរដាច់រហូត បាន ៣០ គីឡូក្រាម ក្នុងមួយថ្ងៃ ហើយ លក់ដាច់ជាងគេ គឺ ថ្ងៃអាទិត្យ តែម្តង។

បងស្រី បានលើកឡើង បន្ថែមទៀតថា  កន្លែងម្ជូរធម្មតា មានលក់គ្រប់ទីកន្លែង ប៉ុន្តែ សំរាប់ម្ជូរ Sana Fruit Online  ខុសប្លែកពីគេ ដោយសារអ្វី ដែល បងស្រី ផ្តោតសំខាន់ គឺរសជាតិសំរាប់ ផ្សំក្រឡុកម្ជូរនេះតែម្តង  ដោយបងស្រី សំរិតសំរាំងឲ្យ ឆ្ងាញ់ខុសពីគេ ហើយផ្លែឈើទៀតសោត បងស្រី និយាយថា គាត់បាន ជាវពីអ្នកលក់ផ្លែឈើ ដោយរើសយក ផ្លែឈើសុទ្ធតែ គុណភាពល្អ លេខមួយ ព្រមជាមួយ ការប្រើប្រាស់គ្រឿងផ្សំមាន គុណភាពល្អ និង ធ្វើដោយ មានអនាម័យផងដែរ។

«ម្ជូរ ប្រើគ្រឿងផ្សំច្រើន ជម្រើសផ្លែឈើល្អៗ យកមកលក់ តែតម្លៃរៀងថ្លៃ ជាងគេបន្ថិច ប៉ុន្តែ ពេលសួរអតិថិជន នូវតម្លៃ ដែលបានកំនត់ដាក់លក់ អតិថិជនក៏បាន ឆ្លើយថា មានតម្លៃសមរម្យ អាចទទួលយកបាន ដោយសារមាន រសជាតិឆ្ងាញ់ និង មានអនាម័យ» នេះជាសំដី បន្ថែមទៀត របស់ បងស្រីលក់ម្ជូរ រូបនេះ។

លើសពីនេះ បងស្រី សក្ខណា ក៏បានប្រាប់ ឲ្យដឹងទៀតថា ការបើកទទួលកុម្ម៉ង់ និង ដឹកជញ្ជូនម្ជូរតាម Online នេះ ចាប់បើកលក់ពី ម៉ោង ៨ ព្រឹក ដល់ ៨ ល្ងាច ដោយដឹកជញ្ជូនតែក្នុង រាជធានីភ្នំពេញប៉ុណ្ណោះ ហើយតម្លៃវិញ ចាប់ពី ៣ដុល្លារ ឡើងទៅ  និង លក់រៀងរាល់ថ្ងៃ ខណៈដែល ម្ជូរ Online របស់បងស្រី ក៏មានបើកលក់ តាមរឺុម៉ក ចល័តផងដែរ។

ជាចុងក្រោយ អ្នកលក់ម្ជូរវ័យក្មេង រូបនេះ ក៏សូមថ្លែងអំណរគុណ ចំពោះ អតិថិជន ដែលតែងតែ គាំទ្រ និង បន្ត កម្ម៉ង់ទិញ ម្ជូរ Sana Fruit Online ជាប្រចាំផងដែរ ៕




ម្ជូរក្រឡុកគ្រឿង និង អំបិលចំនួន ៥ រសជាតិ វេចខ្ចប់ដោយមានអនាម័យ


រឺុម៉ក លក់ ម្ជូរចល័ត


ដោយ Tin & Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]