កណ្តាល៖ ហេតុការណ៍ ដ៏ភ្ញាក់ផ្អើលមួយ បានកើតមានឡើង ធ្វើឲ្យប្រជាពលរដ្ឋមានការរន្ធត់ចិត្តជាខ្លាំង ដោយ សារតែ ប្តី-ប្រពន្ធមួយគូ បានឈ្លោះប្រកែក ឈានដល់អំពើហិង្សាដោយ ប្តីបានយក ខ្វែវកាប់ទៅ លើប្រពន្ធ ចំនួន២ខ្វាវ ត្រូវចំថ្ពាល់ឆ្វេងដាច់ពីគុម្ពត្រចៀក ដល់មាត់ និងមួយខ្វាទៀតចំ ក្បាលដល់ចង្ការ។

ហេតុការណ៍ករណីឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី២៥ខែមករា ឆ្នាំ២០១៥ ម៉ោង១០និង៣០នាទី នៅ ចំណុចក្រោមផ្ទះជនរងគ្រោះភូមិ ឃ្លាំងមឿង ជើងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ហ៊ីង រឿន ភេទស្រីអាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ ជាប្រពន្ធ ( ស្លាប់ )ជន ល្មើស ឈ្មោះ រិត ជ្រឿន ភេទប្រុសអាយុ៥៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ នៅភូមិ ឃុំកើតហេតុ ជាប្តី(រត់គេចខ្លួន)។

កន្លងមកជនរងគ្រោះ និងជនល្មើសតែងតែមានទំនាស់ ជាមួយគ្នាជាញឹកញាប់ ដោយជនល្មើសជាប្តី ប្រច័ណ្ឌ ប្រពន្ធថាមានសហាយស្មន់ ។

អ្នកទាំងពីរមានទំនាស់និងគ្នា នៅក្រោមផ្ទះ ពេលនោះកូនស្រីឈ្មោះជ្រឿន អូន អាយុ២៤ឆ្នាំ បានចូល មកឃាត់ ដោយស្រែកថា ម៉ែឯង ពុកឯងម៉េចចេះតែឈ្លោះគ្នាអញ្ជឹង តែអ្នកទាំងពីរ មិនស្តាប់ទេ ភ្លាមនោះ ជនល្មើស បានយកកាំបិទខ្វែវមកកាប់ជនរងគ្រោះ ត្រូវថ្ពាល់ឆ្វេង ដាច់ពីគុម្ពត្រជៀកដល់ បបូរមាត់ បណ្តាលឲ្យជន រងគ្រោះ ដួលលត់ជង្គង់បន្ទាប់មកជន ល្មើសកាប់១កាំបិត ទៀតត្រូវចំមុខពីក្បាល រហូតដល់ចង្កា ជំរៅដាច់ឆ្អឹង លលាដ៍ បណ្តាល ឲ្យស្លាប់នៅ និងកន្លែងពេលនោះជនសង្សយ័បានរត់ខ្លួន។ ករណីនេះកំលាំងនគរបាល កំពុង ស្រាវជ្រារកមុខសញ្ញា ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]