ថៃ៖ តារាម៉ូដែលប្រុសម្នាក់ ត្រូវគេថតបាន ខណៈពេលគាត់ យកពេលទំនេរ ពីការងារសិល្បៈ ទៅរត់ ម៉ូតូឌុប ដោយគ្មាន ការខ្មាសអៀន។

លោក Dechapat Thanadawong ជាតារាម៉ូដែល ប្រុសម្នាក់ ដែលហ៊ានបង្ហាញមុខ ជាសារធាណៈ ទៅរត់ម៉ូតូឌុប នៅពេលម៉ោងទំនេរ ហើយក៏មាន ពិធីករ ទូរទស្សន៍ដ៏ល្បី បានថតរូប របស់គាត់ និង បង្ហោះចូល ក្នុងបណ្តាញសង្គមផងដែរ។ បន្ថែមពីនេះទៅទៀត ចំពោះទិដ្ឋភាពរបស់ តារាម៉ូដែលប្រុស រត់ម៉ូតូឌុបនេះ បានក្លាយជា ប្រធានបទដ៏ក្តៅគគុកមួយ ដែលធ្វើឲ្យមនុស្សជាច្រើន បានចាប់អារម្មណ៍ ទៅលើរូបគាត់។

ជាមួយគ្នានោះដែរ ពិធីករម្នាក់ បាននិយាយថា៖ «ខ្ញុំកំពុងតែ ជិះឡាន ជាមួយនឹង ជំនួយការរបស់ខ្ញុំ ស្រាប់តែពេលនោះ នាងបានឃើញ លោក Dechapat ហើយបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងបាន និយាយថា មានអ្នករត់ម៉ូតូឌុបដ៏សង្ហារម្នាក់!។ ខ្ញុំមិនដែលឃើញបែបនេះ ពីមុនមកទេ ក្នុងមួយ ឆាកជីវិតរបស់ខ្ញុំ។ ហើយពេលនោះ នាងក៏បានថតរូបគាត់ និងបង្ហោះចូលអនឡាញ កាលពីថ្ងៃអង្គារ។ ចុះសម្រាប់អ្នកវិញ តើមានប្រតិកម្ម ដូចជា ជំនួយការ របស់ខ្ញុំដែរទេ"?

បន្ទាប់ពីរូបភាពនេះ ត្រូវបានល្បីខ្ទរខ្ទារ ក្នុងអ៊ីនធើណេតមក លោក Dechapat មិនបានខ្មាសអៀន អ្វីនោះ ទេ និងថែមទាំងហ៊ាន ចេញមុខ បកស្រាយ តាមបណ្តាញអ៊ិនស្តាក្រាម ទៀតផងថា៖ «ខ្ញុំជាតារា ម៉ូដែល និង អ្នករត់ម៉ូតូឌុប។ វាពិតជាអស្ចារ្យណាស់ នៅពេលខ្ញុំទំនេរពីការងារ ម៉ូដែល ហើយខ្ញុំរត់ម៉ូតូ ឌុបនេះ គឺដើម្បីរកលុយ។ វាជាការងារដ៏ល្អមួយ ប្រសើរជាងនៅផ្ទះ រឺក៏រង់ចាំ សំណាងរត់មករក។ កុំអាម៉ាស់ចំពោះ ការងារនេះអី... កុំអន់ចិត្តជាមួយនឹង លុយដ៏តិចតួចនេះ"៕






លោក Dechapat Thanadawong

ប្រភព Bangkok Coconut

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]