ហុងកុង៖ អតីតបេក្ខនារី បរវកញ្ញាហុងកុង ឆ្នាំ២០០៩ នាង Candy Yuen បានលេចមុខ សារជាថ្មី ដោយបាន ថតសម្តែងក្នុងរឿង "Gigolo"។ ប៉ុន្តែមានរឿងមួយ ដែលនាង មិនដែល ហ៊ាននិយាយ ចេញមកក្រៅ បែរជាកាលពីថ្មីៗនេះ នាងហ៊ានទម្លាយ ប្រាប់ជាសារធារណៈ។

តារាស្រី វ័យ៣០ឆ្នាំរូបនេះ បាននិយាយ ដោយបើកចំហថា មុនពេលនាង បានថតរឿងនេះ នាងបាន ដោះសម្លៀកបំពាក់ ចេញទាំងអស់ នៅសល់តែ ខោទ្រនាប់ប៉ុណ្ណោះ នៅចំពីមុខ អ្នកដឹកនាំរឿង Wong Jing ខណៈដែល ទំហំដើមទ្រូង ៣៤D របស់នាង បានបង្ហាញឲ្យគាត់ មើលឃើញច្បាស់ៗ តែម្តង។ បន្ថែមពីនេះ ទៅទៀត ការបង្ហាញសមត្ថភាព របស់Candy នៅមុខ អ្នកដឹកនាំរឿង ក៏ត្រូវបាន ទទួលជោគជ័យផងដែរ ដោយសារគាត់ ពេញចិត្ត នឹងរូបរាងរបស់នាង។ ជាមួយគ្នានោះដែរ Candy បានបន្ថែមថា ក្នុងរឿងនេះ មានប្លង់ស្រាត ចំនួន ៦ឈុត ប៉ុន្តែនាង ហាក់ដូចជា មិនសប្បាយ ចិត្តនោះទេ ព្រោះឈុតខ្លះ បានលេចធ្លាយ តាមអ៊ីនធើណេត ហើយនាងភ័យខ្លាច ថាគ្មានអ្នកណា ចំណាយលុយ ទិញសំបុត្រ ចូលមើលរឿងនេះ ក្នុងរោងភាពយន្ត។

គួរបញ្ជាក់ផងដែរ Candy បានហាត់ប្រាណ ចូលសូណា រយៈពេល ៣សប្តាហ៍ មុនពេល ចូលសម្តែងរឿង Gigolo ។ ជាពិសេសនាង ក៏បានតម អាហារ ដើម្បីអាចថែរក្សា រាងកាយរបស់នាង ឲ្យនៅតែស្រឡូន ស្អាតផងដែរ៕ នាងបានសង្ឃឹមដែរថា រឿងនេះនឹងអាច សាងកេរ្តិ៍ឈ្មោះ របស់នាង ឲ្យកាន់តែល្បី ហើយនាង ក៏បានជម្រុញ អ្នកគាំទ្រទាំងអស់ ឲ្យទៅទស្សនា ក្នុងរោងភាពយន្ត ដោយបាននិយាយថា "រឿងនេះ ពិតជាច្បាស់ត្រជាក់ ភ្នែកណាស់"


នាង Candy Yuen



ឈុតស្រាត ដែលបានបែកធ្លាយក្នុងសាច់រឿង

ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]