កំពង់ស្ពឺ៖ ព្រះគ្រូសូត្រស្តាំ វត្តអង្គស្នៀត ស្ថិតនៅក្នុងភូមិថ្មីឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៨៖៣០នាទី យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ ត្រូវបានឃាតកមិនស្គាល់មុខ បាញ់សម្លាប់ បណ្តាលឲ្យសុគតភ្លាមៗនៅ ក្នុងពិធីបុណ្យមួយ ខណៈដែល ព្រះអង្គកំពុងទេសនា បានប្រមាណ ៥នាទី ។

លោក វិន លេងហួរ មេបញ្ជាការអាវុធហត្ថស្រុកសំរោងទង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា មុនពេលមាន អំពើឃាតកម្ម ដ៏ព្រៃផ្សៃនេះកើតឡើងបានកើតឡើង លោក គង់ ឌឹម អាយុ ៦៥ឆ្នាំ បានរៀបចំពិធីបុណ្យខួបកូនប្រុសរបស់ខ្លួន ដែលបានស្លាប់កាលពី ១ឆ្នាំមុន ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ហើយម្ចាស់បុណ្យបានទៅនិមន្តព្រះ អង្គ ម៉ឹង អ៊ំ ព្រះជន្ម ៧៦ព្រះវស្សា ជាគ្រូសូត្រស្តាំ នៅវត្តអង្គស្នៀត ដើម្បីមកទេសនា ។

លោក វិន លេងហួរ បានបន្តទៀតថា ខណៈដែលព្រះអង្គកំពុងគង់ទេសនាបានប្រមាណ ៥នាទី ស្រាប់តែមានជនមិន ស្គាល់បាញ់ពី ក្រោយ ១គ្រាប់ បណ្តាលឲ្យចំព្រះកេសសុគតភ្លាមៗ បង្កឲ្យមាន ការភ្ញាក់ផ្អើល ប្រែប្រួលក្លាយពីភាពសប្បាយរីករាយ ទៅជាទុក្ខសោក ភ្លាមៗមួយរំពេច ។

សម្រាប់អំពើឃាតកម្មលើកាយព្រះសង្ឃ ដ៏សាហាវព្រៃផ្សៃនេះ ត្រូវបានមេបញ្ជាការអាវុធហត្ថ ស្រុកសំរោងទងសន្និដ្ឋានថា ជារឿងគំនុំ ហើយបាន នឹងកំពុងបើកការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ជាមួយនឹងកម្លាំងនគរបាល ដើម្បីតាមប្រមាញ់ឃាតកលាក់មុខនោះ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]