ទំាងរូបរាងស្លីមនិងកម្មវិធីសប្បាយប្លែកថ្មីពី Samsung Galaxy A3, A5 និង A7 ពិតជាធ្វើឲ្យ យុវវ័យស្ញើច សរសើរនិងចង់ ក្លាយជាម្ចាស់ ទូរស័ព្ទជំនាន់ថ្មីនេះគ្រប់ៗគ្នា

ភ្នំពេញៈ កាលពីថ្ងៃទី 23 មករា នៅសណ្ឋាគារ កាំបូឌីយ៉ាណា Samsung ដែលជាក្រុមហ៊ុនទូរស័ព្ទ លេខ 1 ក្នុងពិភព លោក និងលេខ 1 នៅក្នុងប្រទេសកម្ពុជា បានរៀបចំ សន្និសីទ កាសែតអំពី ការដាក់ សម្ពោធ និងលក់ជាផ្លូវការ នូវទូរស័ព្ទជំនាន់ថ្មី Samsung Galaxy A ដែលមាន 3 ម៉ូដែលគឺ  Galaxy A3, Galaxy A5 និង Galaxy A7។  ទូរស័ព្ទ Samsung Galaxy A ជាទូរស័ព្ទកាលីប បំផុតសម្រាប់ យុវវ័យ ជាមួយរូបរាង តួ លោហៈ ស្លីម  មានកម្មវិធីថតរូប Selfie ប្លែកៗច្រើនម៉ូដ ជាមួយអេក្រង់ Super AMOLED ច្បាស់ដូច ធម្មជាតិ ជាមួយនឹង ស៊ីម Hybrid ។ ក្នុងថ្ងៃនោះ ឃើញមាន យុវវ័យជាច្រើន ក្រុមបាន ចូលរួមធ្វើ តេស្តប្រើ សាកល្បង និងប្រៀបធៀប Samsung Galaxy A ទំាង 3 ស៊េរី ដែលក្រុមហ៊ុន បានដាក់បង្ហាញ។ អ្នកខ្លះកាន់ Samsung Galaxy A7 នៅមុខ កញ្ចក់ដើម្បីដឹង ថាតើវាស័ក្តិសម និងកាលីបប៉ុណ្ណា ហើយ  អ្នកខ្លះនាំគ្នា សាកថតរូប Selfie ស្ទីលប្លែកៗ ជាមួយកាមេរ៉ាមុខ ទំហំដល់ ទៅ 5MP ដែលមានកម្មវិធី Selfie ច្រើនម៉ូដ។ 

 

ក្នុងឱកាសនោះ លោក ជា សុជាតិ បានឱ្យដឹងថា: "ដូចអ្វីដែលបានប្តេជ្ញាក្នុងការ ស្វែងរកបច្ចេកវិជ្ជា ច្នៃប្រឌិត ថ្មីដើម្បី បំពេញ តម្រូវការរបស់ អ្នកប្រើប្រាស់ ដើម្បីធ្វើឲ្យជិវីតកាន់ តែប្រសើរ នោះ Galaxy A  បាន លេចចេញ ជារូបរាង ជាមួយ នឹងការរចនា យ៉ាងផ្ចិតផ្ចង់លើ រូបរាងស្លីម ស្រស់ស្អាត ជាមួយ តួលោហៈ ដ៏រឹងមាំ  អេក្រង់ super AMOLED  ច្បាស់ឥត ខ្ចោះ ជាមួយកម្មវិធី Selfies ប្លែកៗច្រើនម៉ូដ ដើម្បីផ្សា ភ្ជាប់អ្នក ទៅនឹងសង្គម ស៊ីវិល័យ ជាពិសេស មនុស្ស ជំនាន់ថ្មីដែល ចូលចិត្តបង្ហាញ ស្ទីល កាលីបប្លែកៗរបស់ខ្លួន"។ 

អំពី Galaxy A3, A5 និង A7

អេក្រង់

ទំហំអេក្រង់ Galaxy A3 = 4.5 អ៊ីញ, A5 = 5 អ៊ីញ  និង A7= 5.5 អ៊ីញ ដោយបំពាក់ ជាមួយបច្ចេកវិជ្ជា អេក្រង់ Super AMOLED ច្បាស់ឥតខ្ចោះដូចធម្មជាតិ និងផ្តល់ភាព ងាយស្រួលទោះ បីស្ថិតក្រោម ពន្លឺថ្ងៃ។

រចនារូបរាង

ការរចនាកាលីបទាន់សម័យ រាងស្តើង និងមានតួលោហៈ ពិតជាអាចបង្ហាញនូវស្ទីលជីវិតដ៏រីករាយ។ Galaxy A3 មាន កម្រាស់ត្រឹម 6.7 ម.ល, A5 កម្រាស់ 6.9 ម.ល និង A7 កម្រាស់ 6.3 ម.ល ដែលស៊េរីទូរស័ព្ទស្តើងជាង គេបំផុតរបស់ Samsung។ 

ថតរូប Selfie បែបថ្មី

ទទួលយកបទពិសោធន៍ថតរូប Selfie បែបថ្មីល្អដាច់គេជាមួយកាមេរ៉ាមុខទំហំ 5 មេហ្គាភិកសែល និងមានកម្ម វិធីថតរូប Selfie ថ្មីប្លែកដូចជា Wide Selfie, Palm Selfie, Animated GIF, Beauty Face Features, Rear-cam Selfie ដែលអនុញ្ញាតឲ្យអ្នកថតរូប Selfie បានច្បាស់ និងទំហំរូបភាពធំ។

 Samsung ធ្វើឲ្យមានការភ្ញាក់ផ្អើលលើសពីការរំពឹងទុកក្នុងពិភពស្មាតហ្វូន ដែលក្រុមហ៊ុន Samsung សង្ឃឹមថាទូរស័ព្ទ Galaxy A ទាំងបីស៊េរីនេះ នឹងក្លាយជាទូរស័ព្ទ ដែលពេញនិយម ជាងគេបំផុត ក្នុងស្រទាប់ យុវវ័យ។

 

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ ទីកន្លែង ។ តាមរយៈការបង្កើតថ្មី និងរបក គំហើញឥតឈប់ឈរ យើងកំពុងតែ ផ្លាស់ប្តូរឲ្យ កាន់តែប្រសើរ ឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ⁣ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះ ស្រាយផ្សេងៗ ប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិក ចំនួន 286.000 នាក់ នៅទូទំាង 80 ប្រទេស ដោយមានបរិមាណ លក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]