ភ្នំពេញ៖ ក្រុមហ៊ុន i-Qlick ដែលជាតំណាង ចែកចាយ ស្របច្បាប់ នូវផលិតផល ម៉ាក Canon ប្រចាំកម្ពុជា បានរៀបចំនូវ កម្មវិធី ពិពណ៌ផលិតផល ម៉ាស៊ីនបោះពុម្ពម៉ាក Canon ជាមួយនឹង ការតាំង បង្ហាញផលិតផល ថ្មីៗ ជាច្រើនប្រភេទ សុរប ២៣ ប្រភេទ សម្រាប់អតិថិជន និងដៃគូអាជីវកម្ម រួមជាមួយនឹង ការចូលរួមពី សំណាក់ស្ថាប័ន សារព័ត៌មាននានា នាវេលាម៉ោង ៦ ល្ងាចនេះ។

យ៉ាងណាមិញ ផលិតផល ទាំង ២៣ប្រភេទនេះ មានដូចជា ម៉ាស៊ីនព្រីនប្រភេទ ឡាស៊ែរ, ម៉ាស៊ីន បោះពុម្ពខ្នាតធំ, ម៉ាស៊ីន ព្រីនប្រភេទប្រើទឹកថ្នាំ , ម៉ាស៊ីនផ្ដិតរូបតូចៗ និងម៉ាស៊ិនថតជាច្រើន ម៉ូឌែល ត្រូវបាន ដាក់បង្ហាញ ក្នុងកម្មវិធី ដ៏អស្ចារ្យនេះ។ ការតាំង ពិពណ៌ដ៏ធំមួយនេះ Canon Printer Expo នឹងបើកជូន ដល់សាធារណៈ ជន ចូលទស្សនា ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៥ វេលាម៉ោង ៩ព្រឹក ដល់ ម៉ោង ៩យប់ ដែលលោកអ្នក អាចជួបផ្ទាល់ ជាមួយនឹងអ្នក តំនាង ក្រុមហ៊ុន  i-Qlick ដែលជា មានជំនាញ ក្នុងការប្រឹក្សា នឹងជម្រើស នៃការបោះពុម្ព គ្រប់ប្រភេទ របស់ Canon ស្របទៅតាមតម្រូវការ របស់លោកអ្នក។

នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុន i-Qlick ធ្វើការ តាំងពិពណ៌ដ៏ធំបែបនេះ និងមាន ការចូលរួម ជាពិសេស ពីថ្នាក់ដឹកនាំជាន់ ខ្ពស់ របស់ក្រុមហ៊ុន Canon និង i-Qlick ដែលបាន អញ្ជើញ មកពីប្រទេសសឹង្ហបុរី ផ្ទាល់ រួមមាន លោក Kazuhiro Ozawa នាយកផ្នែក ពាណិជ្ជកម្ម លើ បច្ចេកវិទ្យា រូបភាព និងលោក Hiroshi Yokota នាយកជាន់ខ្ពស់ ចាត់ការទូទៅផ្នែក ផលិតផល ប្រើប្រាស់ ក្រុមហ៊ុន Canon, Singapore។ 

កម្មវិធី ផ្ដល់ជូន ម៉ាស៊ីនព្រីន ឥតគិតថ្លៃ សម្រាប់អាជីវកម្ម "Free Canon Printer for Your Business" ៖ នេះគឺជា កម្មវិធីដំបូង សម្រាប់អាជីវកម្ម គ្រប់ប្រភេទ ក្នុងការ ទទួលបាន ម៉ាស៊ីព្រីនថ្មី ដោយឥតគិតថ្លៃ និងមិនចាំបាច់ កក់ប្រាក់នោះទេ ដោយលោក អ្នកគ្រាន់ តែចុះកិច្ចសន្យា ប្រើប្រាស់ ម្សៅថ្នាំ ប៉ុណ្ណោះ យ៉ាងហោច ចំនួន មួយ ក្នុងមួយខែ។ សម្រាប់ ម្សៅថ្នាំ មួយដប ចំពោះ ម៉ាស៊ីព្រីន មុខងារធម្មតា មានតម្លៃតិចជាង ៧០ ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ។

ម៉ាស៊ីនផ្ដិត និងបោះពុម្ពខ្នាតធំ៖ ជាពិសេស នៅក្នុងកម្មវិធី តាំងពិពណ៌នេះក៏មាន តាំងនូវ ម៉ាស៊ីន បោះពុម្ពខ្នាតធំ ដែលជា អនុសញ្ញា របស់ Canon រួមមាន ម៉ាក imagePROGRAF និង Océ ។ ប្រភេទ ម៉ាស៊ីនបោះពុម្ពខ្នាតធំ សម្រាប់ជម្រើស ដល់ តម្រូវការ អាជីវកម្ម គ្រប់ប្រភេទនាពេលនេះ រួមមានម៉ាក Océ Arizona 480XT និង imagePROGRAF IPF8410s ។

ផ្ដិតរូបភាពច្បាស់ គុណភាពអស្ចារ្យ សម្រាប់អ្នកថតរូបអាជីព៖ Canon ជាក្រុមហ៊ុន ដែលផ្ដល់នូវដំណោះស្រាយ លើបច្ចេកវិទ្យា រូបភាពឌីជីថលសម្រាប់ គ្រប់អ្នកថតរូបទាំងអស់ ចាប់តាំងពី ការថតរូបរហូតដល់ ការផ្ដិតរូបភាព។ ហើយអស់រយៈពេល ជាច្រើនឆ្នាំមកហើយ ដែលម៉ាស៊ីព្រីន Canon PIXMA ត្រូវបានក្លាយជា ជម្រើស គាប់ចិត្ដ សម្រាប់អ្នកថតូបអាជីព ដែលត្រូវការ ផ្ដិតព្រីនរូបភាព ប្រកបដោយគុណភាព និងភាព ងាយស្រួល ដោយផ្ទាល់ពីគេហដ្ឋាន។ 

គួរបញ្ជាក់ទៀតថា ដើម្បីបង្ហាញឲ្យកាន់តែច្បាស់ នូវគុណភាព រូបភាព ដែលបាន ផ្ដិត ព្រីនចេញពី ម៉ាស៊ីន Canon PIXMA ក្រុមហ៊ុនក៏មាន តាំងនូវ រូបភាព ល្អៗ ជាច្រើន ដែលផ្ដល់ ដោយសាស្ដ្រាចារ្យ ថតរូបពី ថ្នាក់សិក្សា ថតរូប Canon Imaging Academy។ ពិពណ៌នេះ ក៏ប្រមូលផ្ដុំ នូវប្រភេទ ម៉ាស៊ីនថត Canon ចុងក្រោយ សម្រាប់លោកអ្នក សាកល្បង ដែលរួមមាន ដូចជា ម៉ូឌែលថ្មី EOS 7D Mark II ព្រមជាមួយនឹង កាមេរ៉ាតូចៗ ដែលមាន សមត្ថភាព ហ្ស៊ូមអស្ចារ្យ ដល់ទៅ 65x ម៉ូឌែល PowerShot SX60 HS និង PowerShot G7x ៕

ដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]