អង់គ្លេស៖ វាជារឿងមិនគួរឲ្យជឿ និងខ្ពើមរអើមមួយ ចំពោះស្ត្រីម្នាក់ បានប្រទះឃើញ ដង្កូវរស់រើក មួយក្បាល នៅក្នុងមាន់ បំពង របស់ហាងលក់ប៊ឺហ្គឺ McDonald បន្ទាប់ពីបានខាំអស់ មួយម៉ាត់ រួចមក។

ថ្លែងប្រាប់សារព័ត៌មាន អ្នកស្រី Nikki Sanders អាយុ ៣០ ឆ្នាំ មកពីទីក្រុង Atherstone បាននិយាយថា អ្នកស្រី បានទិញ សាច់មាន់បំពង ឲ្យកូនស្រី អាយុ ៤ ឆ្នាំ ប៉ុន្តែកូនស្រី ប្រកែក មិនព្រមញ៉ាំ ទើបអ្នកស្រី សម្រេចចិត្ត ញ៉ាំជំនួស ក៏ប្រទះ ឃើញ ដង្កូវមួយក្បាល មើលទៅគួរឲ្យខ្ពើមមែនទែន។

ប្រភពដដែល ក៏បានដកស្រង់សម្តី របស់ស្វាមីអ្នកស្រី លោក Neil ផងដែរថា៖ «វាមើលទៅដូចជាដង្កូវ បេះបិទ ប៉ុន្តែខ្ញុំនៅ មិនទាន់អាច សន្និដ្ឋានថា វាជាអ្វីឲ្យពិតប្រាកដនោះទេ នៅមុនពេល ការពិសោធន៍ មិនទាន់ចេញ ជាលទ្ធផល។ ក្នុងនោះ បុគ្គលិករបស់ហាង ក៏បានដោះស្រាយ ដោយផ្តល់ ជាប័ណ្ណទឹកប្រាក់ ប៉ុន្តែខ្ញុំមិនព្រម ដោយខ្ញុំទាមទារ ឲ្យមានការពន្យល់ ច្បាស់លាស់»។

គួរបញ្ជាក់ផងដែរថា អ្នកនាំពាក្យរបស់ហាង McDonald ក៏បានចេញមុខ អះអាងថា McDonald សូមអភ័យទោស ចំពោះអ្វី ដែលកើតឡើង ទៅលើអ្នកស្រី Sanders ហើយ McDonald ផ្ទាល់ ក៏កំពុងតែ ស៊ើបអង្កេត ទៅលើហេតុការណ៍មួយនេះ ដោយយើង នឹងទំនាក់ទំនង ទៅអ្នកស្រីវិញ នៅពេលដែលការស៊ើបអង្កេត ចេញជាលទ្ធផល៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]