ឥណ្ឌូនេស៊ី៖ តាមប្រភពព័ត៌មាន បានលើកឡើងថា ក្រុមអ្នកស៊ើបអង្កេត លើករណី ធ្លាក់យន្តហោះ AirAsia QZ8501 បានធ្វើ ការបង្ហាញ ឲ្យបានដឹងនូវ អាត់សម្លេង  ដែលថតជាប់ ក្នុងប្រអប់ខ្មៅ ក្នុងយន្តហោះ កាលថ្ងៃពុធ ម្សិលមិញនេះ។

«អាត់សម្លេង ដែលថតបាន ក្នុងប្រអប់ខ្មៅ ក្នុងយន្តហោះ មានលឺសម្លេង ប្រកាសអាសន្ន បន្លឺឡើងជាច្រើនដង រួមជាមួយ នឹងសម្លេង ដែល បញ្ជាក់ថា យន្តហោះ AirAsia QZ8501 បានរលត់ម៉ាស៊ីន ដែលត្រូវបានថតជាប់ ក្នុងប្រអប់ខ្មៅមួយដាក់ នៅក្នុង កន្លែងអ្នកបើកយន្តហោះ» នេះ បើតាម ការផ្តល់ព័ត៌មាន ពីក្រុមអ្នកស៊ើបសង្កេត នៃគណៈកម្មាធិការ សុវត្ថិភាពដឹកជញ្ជូន ឥណ្ឌូនេស៊ី (NTSC) ទៅកាន់បណ្តាញព័ត៌មាន AFP ។

ក្រុមស៊ើបអង្កេត ដដែល បានបន្តថា ក៏មានលឺសម្លេង ប្រកាសអាសន្ន បានបន្លឺឡើង ខណៈដែល លឺសម្លេងខាងក្រោយ (background) នៃ អ្នកបើក យន្តហោះ និង ជំនួយការ អ្នកបើកយន្តហោះ កំពុង រវល់ព្យាយាម ជួយស្រោចស្រង់ ស្ថានភាព ក្នុងយន្តហោះ។ ក្រុមស៊ើបអង្កេត បានបន្តថា អាត់សម្លេងនៃសំដី អ្នកបើកយន្តហោះ មិនត្រូវបាន លឺនោះទេ ដោយសារ ត្រូវបាន លុបបាត់ដោយ សំលេង ប្រកាសអាសន្ន ទៅហើយ ។

គួរបញ្ជាក់ដែរថា  អាត់សម្លេង ក្នុងប្រអប់ខ្មៅ ទាំងពីរនេះ បានត្រូវបង្ហាញឲ្យដឹង ក្រោយមួយថ្ងៃ បន្ទាប់ពី រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ឥណ្ឌូនេស៊ី លោក Ignasius Jonan បានថ្លែងថា យន្តហោះ AirAsia QZ8501 បានហោះឡើងខ្ពស់ ក្នុងល្បឿនដ៏លឿន ខុសពីធម្មតា ដែលលឿន ជាង យន្តហោះ ចម្បាំង ទៅទៀត មុនពេលដែល មាស៊ីនយន្តហោះរលត់ ហើយទើបធ្លាក់ ចូលក្នុងទឹកសមុទ្រ។

យ៉ាងណាមិញ  ទិន្នន័យបន្ថែមទៀត នៃប្រអប់ខ្មៅទាំងពីរ ដែលបានរកឃើញ កាលពីសប្តាហ៍មុន កំពុងតែ ត្រូវបានពិនិត្យបន្តទៀត ប៉ុន្តែក្រុម អ្នក ស៊ើបអង្កេត បានប្រាប់បន្ថែមថា គ្មានភស្តុតាង បង្ហាញថា ឧបទ្ទវហេតុ ធ្លាក់យន្តហោះលើកនេះ ជា អំពើភេរវកម្មនោះទេ៕

ព័ត៌មានទាក់ទង៖-  ស្វែងយល់ពី អ្វីជាប្រអប់ខ្មៅ នៃយន្តហោះ និង មានប្រយោជន៍អ្វីខ្លះ !
  - ប្រអប់ខ្មៅ នៃយន្តហោះ AirAsia QZ8501 ត្រូវក្រុមអ្នកមុជទឹក រកឃើញ និង ស្រង់ឡើងមកហើយ!


លោករដ្ឋមន្ត្រី ដឹកជញ្ជូនឥណ្ឌូនេស៊ី លោក Ignasius Jonan និង ប្រអប់ខ្មៅដែលរកឃើញ


បំណែក យន្តហោះ Air Asia QZ8501 រកឃើញក្នុងសមុទ្រ

ប្រភព channelnewsasia | Mirror

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]