បរទេស៖ នៅពេលដែល ស្នេហាដើរដល់ ផ្លូវបញ្ចប់គឺ រមែងតែងតែ មានអ្នកឈឺចាប់ ចំពោះការ បាត់បង់ក្តី ស្នេហានោះ ហើយនេះក៏ជា រឿងមួយដែល មនុស្សគ្រប់គ្នា មិនចង់ជួប ប្រទះផងដែរ។ តែយ៉ាងណាមិញ ភាពឈឺចាប់ ដែលអ្នកបែកបាក់ ស្នេហាកំពុងមាន គឺមិនស្ថិតនៅ ក្នុងអារម្មណ៍ របស់ពួកគេ បានយូរពេកនោះទេ នេះបើផ្អែកលើ របាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ។

របាយការណ៍មួយនេះ គឺចេញដោយ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Monmouth សហរដ្ឋអាមេរិក ក្រោយពីបាន ធ្វើការពិសោធន៍ ទៅលើមនុស្ស ជាច្រើនរួចមក បានរកឃើញថា ស្នេហាដែល ធ្វើឲ្យមនុស្ស មានការឈឺចាប់ នៅពេលដែល បែកគ្នានោះ មាន២បែប ទីមួយគឺ លក្ខណៈជា គូសង្សារ ឯមួយទៀត គឺលក្ខណៈ ជាប្តីប្រពន្ធ ដែលទាមទារ ឲ្យពួកគេចំណាយ ពេលច្រើនគួរសម ដើម្បីធ្វើចិត្ត ឲ្យមានភាព រីករាយ និងប្រសើរ ឡើងវិញ។

Gary Lewandowski និង Nicole Bizzoco ជាអ្នកដឹកនាំ ក្នុងការស្រាវជ្រាវ នេះបានពន្យល់ថា “ការបែកគ្នា ក្នុងនាម សង្សារ គឺត្រូវចំណាយពេល ជាង១១សប្តាហ៍ ដើម្បីអាចធ្វើឲ្យ អារម្មណ៍ អ្នកដែល ខូចចិត្តមានភាព ធម្មតាឡើងវិញ និងប្រសើរ ក៏ដូចជាធូរស្រាល ជាងពេលដែល បែកគ្នាដំបូង តែប្រសិនបើ ជាក្នុងលក្ខណៈ ប្តីប្រពន្ធ វិញនោះ ការចំណាយពេល ដើម្បីសម្រួល អារម្មណ៍គឺ វែងជាងនេះ ដែលមាន រហូត ដល់ទៅ ១៨ខែ”។ ពួកគេបាន បញ្ជាក់បន្ថែម ទៀតថា “សរុបរួម គ្មានអ្វីព្យាបាល របួសក្នុងចិត្ត ប្រសើរជាង ពេលវេលា នោះឡើយ។ ពេលវេលា ដើរកាន់តែយូរ នោះចិត្តនឹងរសាយ ពីការឈឺចាប់ បានកាន់តែច្រើន”។


រូបភាពៈ ទឹកមុខនិង អារម្មណ៍របស់ មនុស្សដែល កំពុងឈឺចាប់ និងខូចចិត្ត

បន្ថែមពីនេះទៀត ក៏នៅមានវិធី ល្អៗ ឬអាច និយាយថា ជាថ្នាំ ព្យាបាល សម្រាប់ អ្នកគួរធ្វើ អំឡុងពេល ដែលមាន ការឈឺចាប់ ព្រោះបាត់បង់ ស្នេហាផងដែរ៖

១.កុំបន្ទោសខ្លួនឯង៖ រំឭកខ្លួនឯងថា ស្នេហានេះបាត់បង់ មិនមែនជា កំហុសរបស់ អ្នកឡើយ តែព្រោះតែ ដៃគូរបស់អ្នក មិនចេះដោះស្រាយ បញ្ហារវាងគ្នា ហើយអ្នកនោះទេ ដែលគួរជា អ្នកខូចចិត្ត និងសោកស្តាយ សម្រាប់ការ បាត់បង់ស្នេហានេះ។

២.ធ្វើអ្វីដែលថ្មី៖ ចូរធ្វើសកម្មភាព អ្វីដែលថ្មីស្រឡាង នេះមានន័យថា អ្នកមិនគួរធ្វើ រឿងជាច្រើន ដែលអ្នកធ្លាប់ធ្វើ កាលពីនៅ មានទំនាក់ទំនង ជាមួយអតីតគូស្នេហ៍ របស់អ្នកនោះឡើយ។

៣.ដើរលេងដើម្បី ភាពរីករាយ៖ អ្នកគួរតែ ចំណាយពេល ដើរលេងជាមួយ មិត្តភក្តិ ឬក៏អ្នកផ្សេង ទៀតដែល គេអាចមាន អារម្មណ៍ចាប់ចិត្ត មកលើយើង ជាជាងទៅចំណាយពេល អង្គុយកើតទុក្ខ តែម្នាក់ឯង។

៤.ថែរក្សា ទំនាក់ទំនង រវាងមិត្តភក្តិ និងគ្រួសារ ឲ្យបានច្រើន ជាងមុន៖ ការធ្វើអារម្មណ៍ ឲ្យរីករាយ រាល់ពេល ដែល អ្នកនៅជាមួយ មិត្តភក្តិ ឬគ្រួសារ គឺជារឿងដ៏ល្អ មួយដែលអាចជួយ ឲ្យអ្នកបំភ្លេច ការឈឺចាប់បាន។

៥.គិតរឿងអាក្រក់ របស់គេដើម្បី ងាយនឹងបំភ្លេច៖ ប្រសិនបើ អ្នកនៅតែ គិតពីគេ បើទោះជា បែកគ្នាហើយ ក៏ដោយអ្នក គួរតែប្រើ វិធីមួយនេះ ដោយគិតពីចំណុច អាក្រក់របស់គេ និងអំពើដែល គេធ្វើឲ្យយើង ធុញទ្រាន់ ជាដើម។ ការធ្វើបែបនេះ យូរទៅៗ អ្នក នឹងលែងខ្វល់ ពីគេម្នាក់នោះ ទៀតហើយ។

នេះគឺជាវិធី ល្អៗក្នុងការជួយ ឲ្យអ្នកបន្លប់ អារម្មណ៍ឈឺចាប់ បានមួយកម្រិត អំឡុងពេលដែល អារម្មណ៍របស់ អ្នកកំពុងឈឺចាប់ ព្រោះតែ បែកបាក់ ស្នេហា៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពៈ ដកស្រង់ចេញ ពីរឿងភាគកូរ៉េ នៅពេលដែល តួអង្គប្រុស សម្រេចចិត្ដចែកផ្លូវជាមួយនឹង តួស្រី

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]