ញូវែលសេឡង់៖ រូបភាព នារីម្នាក់ ដែលបាននោម ដាក់ខោ នៅក្នុងសួនកំសាន្ដ មួយកន្លែង ត្រូវបាន ក្លាយជា សេចក្ដីប្រកាសថ្មី ទៅដល់រឿង អ្វីមួយ ដែលបានកើតឡើង ប្រសិនជា អ្នកបាត់ បង់ភាពជា ម្ចាស់ការ មិនអាចគ្រប់គ្រង ខ្លួនអ្នក នៅក្នុង សួននេះ ដែលជាទីកន្លែង ពោរពេញ ទៅដោយផ្ទះខ្មោច សម្លេងដ៏គួរឲ្យខ្លាច...។

គួរបញ្ជាក់ថា សួនកំសាន្ដ Spookers នៅក្នុង ទីក្រុងតូច Auckland នេះ បានប្រើប្រាស់ រូបភាព ស្ដ្រីខាងលើនេះ ជា ផ្ទាំងផ្សាយ ពាណិជ្ជកម្ម នៅខាងលើ ទំព័រហ្វេសប៊ុក របស់ពួកគេ និងនិយាយអួត ថា យ៉ាងហោច ណាស់ មនុស្ស ៥នាក់ ដែលបាននោម ដាក់ខោ ជារៀងរាល់យប់ ផងដែរ។ ក្រោយពី រូបភាព ត្រូវបានដាក់ ជាផ្ទាំងផ្សាយ ពាណិជ្ជកម្ម បែបនេះ រួចមក ស្ដ្រីរូបនេះ (មិនបានបង្ហាញ ឈ្មោះ) បានទាមទារ ឲ្យខាង សួនកំសាន្ដនេះ លុបរូបភាព នេះចេញ ដោយសារតែ មិត្ដភិក្ដ ក៏ដូចជា បងប្អូននាង ចំណាំ ខោអាវ ដែលនាង ស្លៀក និងនិយាយ ចំអន់ឲ្យ នាង។ តែចុងក្រោយ នាងបែរជា យល់ព្រម ឲ្យ ដាក់រូបភាពនេះទៅវិញ។

ជួបជាមួយនឹង បងប្អូនរបស់ នាងបានឲ្យដឹងថា ៖ កាលគ្រានោះ យើងបាន ដើរចូល ទៅក្នុងផ្ទះខ្មោច ហើយពួកយើង បានផ្ទុះ សំណើចយ៉ាងខ្លាំង រហូតធ្វើឲ្យនាង បាត់បង់ ជំហរ និងនោមដាក់ ខោ តែម្ដង។ យ៉ាងណាមិញ តាមសម្ដីរបស់ អ្នកតំណាង ខាង សួនកំសាន្ដនេះ បាន ឲ្យដឹងថា ៖ ពួកយើង បានរៀបរាប់ ពីហេតុផល ក្នុងការ ដាក់រូបភាពនេះ និងក្រោយមក នាងក៏យល់ព្រម ក្នុងការអនុញ្ញាតឲ្យ ប្រើប្រាស់រូបភាព ជាបន្ដទៀត ហើយយើង ពិត ជាសរសើរ ទឹកចិត្ដនាង និងសូមទោស ចំពោះការផ្ដល់ នូវអារម្មណ៍អៀនខ្មាស់ ដល់នាងផងដែរ។ មួយវិញទៀត យ៉ាងហោចណាស់ មនុស្ស ៥នាក់ ដែលបាន នោមដាក់ខោ ជារៀងរាល់យប់ នៅពេលដែល មកកំសាន្ដនៅទីនេះ


 
ទិដ្ឋភាព នៅក្នុង សួន Spookers 

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]