ចិន៖ រូបថត បង្ហាញពី សត្វក្រពើ ដែលត្រូវ គេយកទៅធ្វើម្ហូប ទទួលភ្ញៀវ ក្នុងពិធីមង្គលការមួយ នៅប្រទេស ចិន កំពុងតែល្បីខ្លាំងនៅ តាមបណ្តាញអ៊ីនធើណិត។ ការចាត់វិធានការ លើការជួញដូរប្រភេទ សត្វជិតរងការផុតពូជ ត្រូវបាន ប្រាប់ឲ្យផ្អាក រួចមកហើយ នៅតាមភោជនីយដ្ឋាន ជាច្រើន ប៉ុន្តែមិនឃើញ មានការហាម ការយកសាច់សត្វទាំងនោះ ទៅធ្វើជាម្ហូប ក្នុងពិធីជប់លៀង លក្ខណៈ ឯកជននោះទេ។

រូបថត ម្ហូបធ្វើពីសាច់ ក្រពើទាំងនេះ ត្រូវបានថតដោយ បុរសម្នាក់ឈ្មោះ Sun Pai នៅពេល ដែលគាត់ ទៅចូលរួមពិធី មង្គលការ មិត្តភក្តិនៅទីក្រុង Hangzhou។ សត្វក្រពើត្រូវបាន គេរាយការណ៍ថា កំពុងត្រូវប៉ាន់ សំរាប់យក ទៅធ្វើជាម្ហូប មង្គលការ នៅស្រុកមួយចំនួន នៅចិន។

លោក Sun Pai បានឲ្យដឹងថា មិត្តភក្តិគាត់ បានប្រាប់គាត់ថា គេមានមុខម្ហូបដែលចំអិន ពីសាច់សត្វក្រពើ សំរាប់អបអរពិធី បន្ទាប់មក មិត្តភក្តិម្នាក់នោះ ក៏បានផ្ញើរ រូបថតម្ហូបនោះ ជាភស្តុតាង មកឲ្យគាត់។ បើតាម លោក Pai ដដែលបានប្រាប់ថា ក្រពើត្រូវគេកាត់កង់ៗ ហើយបញ្ជូនទៅ ធ្វើម្ហូបសំរាប់ទទួលភ្ញៀវ បើទោះ ជា ប្រភេទសត្វនេះ ជាសត្វដែលការពារ ដោយច្បាប់ នៅប្រទេសចិន ក៏ដោយ៕


សត្វក្រពើ មុន និងក្រោយពេលយកទៅធ្វើម្ហូប


ប្រភេទម្ហូបមួយមុខ ដែលយកក្បាល សត្វក្រពើមកចំអិន

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]