ភ្នំពេញ៖ លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា នៅថ្ងៃទី១២ មករា ឆ្នាំ២០១៥  បានរៀបចំពិធី ជប់លៀងឡើងវីឡាថ្មីសន្លាង របស់ពួកគេ នៅបុរីប៉េងហួត ដោយមានវត្តមាន សិល្បករ-សិល្បការិនី ជាច្រើន អញ្ជើញចូលរួមក្នុងពិធីនេះ ។

បន្ទាប់ពីតារាចម្រៀង និងសម្តែងមួយគូ ដែលមានភាពផ្អែមល្ហែម ជាមួយគ្នាប្រៀបដូចជា លលកញី ឈ្មោល លោក យ៉ែម សំអូន និង ភរិយា បានទិញវីឡាថ្មី មកគេសង្កេតឃើញថា ស្វាមីភរិយាមួយគូនេះ ហាក់មិនទាន់ មានកម្មវិធីជប់លៀង ឡើងវីឡាថ្មីឡើយ ព្រោះថា ក្រោយ ពីទិញ វីឡានេះរួច ពួកគេទាំង ពីរនាក់ មានការមមាញឹក កើបលុយពីសិល្បៈស្ទើរតែគ្មានពេលសម្រាក ។

ទើបតែថ្មីៗនេះ ស្រាប់តែមានប្រភពពីអ្នកជិតដិត លោក យ៉ែម សំអូន ចេញមុខប្រាប់ឲ្យដឹងថា នៅល្ងាច ថ្ងៃនេះ លោកនិងភរិយា បានរៀបចំ កម្មវិធីឡើងវីឡាថ្មី ដោយការរៀបចំកម្មវិធីនេះ ជាលក្ខណៈទ្រង់ទ្រាយ ធំ ព្រោះថាលោក និងភរិយា បានចែកសំបុត្រអញ្ជើញភ្ញៀវ អ្នកសិល្បៈ ក្មេងចាស់ ប្រុស ស្រីមានឈ្មោះល្បី គ្រប់ស្រទាប់ចូលរួម ហើយនៅក្នុងនោះ ក៏មានសាច់ញាតិ របស់ពួកគេផងដែរ។ ចំពោះមូលហេតុ ដែលពួក គេទាំងពីរ ជ្រើសរើសថ្ងៃនេះជាថ្ងៃរៀបចំកម្មវិធីនោះ ក្រៅពីឡើង វីឡាថ្មី ហើយពួកគេ ក៏មានបំណង ចង់បង្កើតកម្មវិធី សប្បាយៗ ស្វាគមន៍កូនស្រី និងឪពុកម្តាយរបស់ ពួកគេ ដែលធ្វើដំណើរ ពីក្រៅប្រទេស មកលេងនៅស្រុកខ្មែរនេះទៀតផង ។

ប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា កម្មវិធីឡើងវីឡាថ្មីនេះ លោក យ៉ែម សំអូន បានត្រៀមទុន ជិត២ម៉ឺនដុល្លារ ក្នុងការចំណាយ លើការរៀបចំ ព្រោះថាគ្រប់យ៉ាងក្នុងកម្មពិធី គឺរចនាឡើងយ៉ាងប្រណីត ហើយសម្រាប់ការចំណាយ ជាក់ស្តែងអាច មានចំនួនច្រើន ជាងនេះ ក៏អាចថាបាន ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]