ឥណ្ឌូនេស៊ី ៖ តាមប្រភព សារព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកមុជទឹក កងទ័ពជើងទឹក ប្រចាំប្រទេសឥណ្ឌូនេស៊ី បានរកឃើញ ប្រអប់ខ្មៅ នៃ យន្តហោះ AirAsia QZ8501 ដែលបានធ្លាក់ ទៅក្នុងសមុទ្រ កាលពីថ្ងៃ ២៨ ធ្នូហើយ។

លោកប្រធានផ្នែក នៃភ្នាក់ជាតិ ស្វែងរក និងជួយសង្រ្គោះ ប្រចាំប្រទេសឥណ្ឌូនេស៊ី បាននិយាយ នៅក្នុងសន្និសិទ្ធិកាសែត កាលពីថ្ងៃចន្ទថា ៖ "ក្រុមអ្នកមុជទឹក នៃ កងទ័ពជើងទឹក ឥណ្ឌូនេស៊ី បានរកឃើញ ប្រអប់ខ្មៅទីមួយ (ឧបករណ៍ផ្ទុកទិន្នន័យ) ហើយ ដែលវាស្ថិតនៅលើ កំទេចកំទីនៃ ស្លាបយន្តហោះ  និង បានស្រង់វាមកលើគោក ពីជម្រៅ ៣២ ម៉ែត្រ ដើម្បធ្វើការវិភាគ ផងដែរ ប៉ុន្តែ ប្រអប់ខ្មៅទីពីរ (ឧបករណ៍ ថតសំលេង) គឺត្រូវបានក្រុមអ្នកមុជទឹក រកឃើញទីតាំងរបស់វាហើយ ប៉ុន្តែ ពួកគេមិនទាន់អាចស្រង់ វាចេញពីបាតសមុទ្រនៅឡើយទេ ដោយសារតែ វាជាប់នៅក្នុងកំទេចកំទីយន្តហោះ ជ្រៅពេក"។

ជាមួយគ្នានេះដែរ ដើម្បីស្វែងរកទីតាំងប្រអប់ខ្មៅ ក្រុមអ្នកមុជទឹក ត្រូវចំនាយពេល អស់រយៈពេលពីរសប្តាហ៍ និង ជួបបញ្ហាជាច្រើន ដោយសារតែអាកាសធាតុមិនល្អ។ មន្រ្តីជំនាញបានឲ្យដឹងថា ពួកគាត់អាចរកឃើញ សញ្ញាប្រអប់ខ្មៅឃើញ គឺតាមរយៈ សញ្ញាដ៏ខ្លាំង ដែលចាប់បានដោយ កប៉ាល់រុករកចំនួនបី។ សញ្ញាទាំងនោះ ចេញមកពី បាតសមុទ្រដែលមានជម្រៅតិចជាង មួយ គ.ម ពោលគឺជាកន្លែងដែល កន្ទុយយន្តហោះ AirAsia QZ8501  ត្រូវបានរកឃើញ។

ចំនែកឯភ្នាក់ងារ ឧតុនិយមឥណ្ឌូនេស៊ី បាននិយាយថា អាកាសធាតុ ដែលមានព្យុះនោះ គឺអាចជាមូលហេតុចំបង ដែលធ្វើឲ្យ យន្តហោះ AirAsia QZ8501  ធ្លាក់ពាក់កណ្តាលផ្លូវ ក្នុងជើងហោះហើរ ពី ទីក្រុង សូរ៉ាបាយ៉ា នៃ ប្រទេសឥណ្ឌូនេស៊ី ទៅ កាន់សិង្ហបូរី កាលពីថ្ងៃ ២៨ ធ្នូ។

យ៉ាងណាមិញ បន្ទាប់ពីបានស្រង់ ប្រអប់ខ្មៅទីមួយ ចេញពីបាតសមុទ្រហើយ អ្នកជំនាញបានឲ្យដឹងថា វានឹងត្រូវគេយក ទៅរដ្ឋធានី ចាកាតា ដើម្បីធ្វើការវិភាគ មូលហេតុនៃ ការធ្លាក់យន្តហោះ ដែលដំនើរការក្នុងការ ដោនឡូតទិន្នន័យ ចេញពីប្រអប់ខ្មៅ គឺត្រូវចំនាយអស់ ពីរសប្តាហ៍ឯណោះ ប៉ុន្តែ ប្រសិនបើប្រអប់ខ្មៅនេះ មិនមានការខូចខាតខ្លាំង គឺ អាចទាញយកព័ត៌មាន និង ទិន្នន័យ ត្រឹមតែក្នុងពេល ២ ថ្ងៃប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរ ក្នុងប្រត្តិបត្តិការស្វែងរក ប្រអប់ខ្មៅ និង សាកសពជនរងគ្រោះ គឺមានការសហការពី នាវាមុជទឹករបស់ អាមេរិក ,ចិន និង នាវាមុជទឹកអន្តរជាតិ ជាច្រើនទៀត ដែលគិតមកត្រឹមថ្ងៃនេះ គឹសាកសព ចំនួន ៤៨ នាក់ហើយ ដែលត្រូវបានរកឃើញ ហើយ ប្រត្តិបត្តការស្វែងរក សាកសព ជនរងគ្រោះ ដែលស្ថិតនៅក្នុងបាតសមុទ្រ គឺនៅតែធ្វើយ៉ាងស្រស្រាំ បើយោងតាមសំដីរបស់លោក Soelistyo៕

ខាងក្រោមគឺជារូបភាព ក្រុមអ្នកស្វែងរក ស្រង់កន្ទុយយន្តហោះ ចេញពីសមុទ្រជ្វា ៖






ខាងក្រោមគឺជារីដេអូ ក្រុមជួយសង្រ្គោះរុស្ស៊ី ទាញកន្ទុយយន្តហោះ  AirAsia QZ8501 ចេញពីសមុទ្រ ៖ 

ខាងក្រោម គឺជាវីដេអូ ក្រុមមុជទឹក កំពុងរុករក បំណែកយន្តហោះ  AirAsia QZ8501៖

ប្រភព ៖ news.com/ theguardian

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]