ចិន ៖ តាមប្រភព បានឲ្យដឹងថា ក្រុមអ្នកបុរាណវិទូ ជនជាតិចិន បានជីករកឃើញ ផ្នូរ មានអាយុកាល ២,៨០០ ឆ្នាំ ដែលបានដាក់បញ្ចុះជាមួយ រទេះចំនួន ២៨ និង សេះ ៩៨ ក្បាល នៅក្នុងខេត្ត  Hubei ប្រទេសចិន កាលពីពេល កន្លងទៅថ្មីៗនេះ។

ផ្នូររបស់ ត្រកូល អភិជន ចំនួន ៣០ ដែលបានកប់ ជាមួយនឹង រទេះ និង សេះជាច្រើនក្បាល កាលពី ២,៨០០ ឆ្នាំមុន ត្រូវបានអ្នកបុរាណវិទូ សន្និដ្ឋានថា ជាការបង្ហាញអំណាច របស់ខ្លួន នៅសម័យនោះ ខណៈដែល ផ្នូរទាំងនោះ ត្រូវបានគេកប់ នៅក្នុងរដូវក្តៅ និង រដូវស្លឹកឈើជ្រុះ ពីចន្លោះឆ្នាំ ៧៧០ ដល់ ឆ្នាំ ៤៧៦ មុន គ.ស ដែលត្រូវនឹង ដើមពាក់កណ្តាល នៃរជ្ជកាលរាជវង្សចូវ។

ក្រុមអ្នកបុរាណវិទូ បានរកឃើញ រទេះសេះ ដែលមានលក្ខណៈធំសម្បើម ប្រវែងដល់ទៅ ៣៣ម៉ែត្រ ទទឹង ៤ម៉ែត្រ និង អ៊មជាមួយ រទេះសេះចំនួន ១២ គ្រឿងទៀត។ អ្វីដែលគួរឲ្យកត់សម្គាល់ ទៀតនោះ គឺគេបានឃើញថា នៅចំងាយ ៥ ម៉ែត្រ ពីរទេះ មានសាកសពសេះ ចំនួន ៤៩ គូ (១០៨ក្បាល) ដាក់បញ្ចុះ ទល់ខ្នងគ្នា ដែលមានន័យថា សេះមួយគូៗ គឺមានមុខងារ អូសរទេះនីមួយៗ។

លោកសាស្រ្តាចារ្យ Liu Xu ប្រចាំ សាកលវិទ្យាល័យ Peking បានឲ្យដឹងថា អំណាច និង ឥទ្ធិពល របស់អ្នកអភិជន ត្រូវបានបង្ហាញដោយ ចំនួនរទេះសេះ ដែលខ្លួនមាន គឺមិនខុសពីសម័យ បច្ចុប្បន្នទេ ដែលអ្នកមានប្រាក់ និងអំណាច បង្ហាញដោយ ផលិតផលម៉ាកល្បីៗ ដែលពួកគេប្រើប្រាស់។ យ៉ាងណាមិញ នៅក្នុងសម័យចិនបុរាណ ការបូជាជីវិតសត្វ ត្រូវបានដឹងតៗគ្នាមកថា ជាការធ្វើឡើង ដើម្បីបំពេញចិត្ត ព្រះ និង សុំសំណាងល្អ៕

ខាងក្រោមគឺជារូបភាព នៅទីតាំងដែលរកឃើញផ្នូរ របស់ត្រកូលអ្នកអភិជន ៖






ខាងក្រោមគឺជាវីដេអូ បង្ហាញពីទិដ្ឋភាព នៃទីតាំងផ្នូរ ៖ 

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ Ancients Origins

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]