អាមេរិក៖ សួនសត្វមួយ កន្លែងនៅរដ្ឋ California បានចាប់ផ្តើម បង្កើតវគ្គលេងហ្គេម នៅលើ iPad សំរាប់ សត្វ penguin ដែលចិញ្ចឹមនៅទីនោះ។ បុគ្គលិក របស់សួនសត្វ Aquarium of the Pacific ដែលស្ថិតនៅទីក្រុង ឡុងប៊ិច (Long Beach) បានឲ្យដឹងថាសត្វ penguin របស់ពួកគេចូលចិត្តលេង ហ្គេមនៅលើ iPad នេះណាស់ ហើយដើមឡើយ ហ្គេមនេះ គឺជាការបង្កើតឡើង សំរាប់សត្វឆ្មា ប៉ុណ្ណោះ។

ខុសពីសត្វឆ្មាដែលប្រើក្រញ៉ាំ សត្វ penguin ដែលលេងហ្គេម បានប្រើចំពុះរបស់វា ចឹកលើផ្ទៃ screen ក្នុងបំណង ព្យាយាមចាប់សត្វកណ្តុរ ដែលរត់ចុះឡើងនៅក្នុងហ្គេម។ បុគ្គលិកម្នាក់ឈ្មោះ Sara Mandel បានប្រាប់ថា នាងពីដើមក៏តែងតែលេង ហ្គេមមួយនេះ នៅផ្ទះដែរ វាគឺជាហ្គេមរបស់សត្វឆ្មា ប៉ុន្តែ នាងទើបតែដឹងថា សត្វ penguin ក៏ចូលចិត្តលេង ហ្គេមនេះដូចគ្នា។ Sara បានបន្តថា ពីដំបូងនាងទិញវា សំរាប់ឲ្យឆ្មាលេងទេ តែពេលដែលនាងដាក់ Ipad ចុះស្រាប់តែសត្វ penguin ២ ចាប់ផ្តើម ចឹក ហ្គេមនោះ។

ក្រុមបុគ្គលិក បានសំដែងការ ភ្ញាក់ផ្អើល នៅពេលដែល សត្វ penguin ចាប់ផ្តើមការលេងហ្គេម ដោយដេញចឹក កណ្ដុរ ដែលបង្ហាញ ខ្លួននៅ លើ អេក្រង់ ហើយទទួលបានពិន្ទុ ខ្ពស់ទៀត ដោយប្រើត្រឹម ចំពុះ របស់វាចឹក អេក្រង់ Ipad ប៉ុណ្ណោះ។ សត្វ penguin ២ក្បាលឈ្មោះ Jeremy និង Newsom បានចាប់ផ្តើម លេងហ្គេមនេះ ប៉ុន្តែបើតាមបុគ្គលិក ទីនោះឲ្យដឹងថា ឥលូវមានសត្វ ច្រើនទៀត បាន លេងហ្គេមលើ Ipad នេះជាប្រចាំ។ សត្វ penguin ឈ្មោះ Jeremy បានចាប់ផ្តើមលេងមុនគេ ក៏ប៉ុន្តែ សត្វ penguin ដែលយល់ពីរបៀប លេងរហ័សនោះ គឺ Newsom ដែលវាទទួលបានពិន្ទុ ខ្ពស់ជាងគេក្នុង ចំណោមសត្វ penguin ទាំងអស់ជាមួយ នឹងពិន្ទុសរុប ១៦០០៕


សត្វ penguin២ ក្បាលកំពុងតែលេងហ្គេមនៅលើ iPad 


 Sara Mandel បុគ្គលិក របស់សួនសត្វ Aquarium of the Pacific 


សត្វ penguin ឈ្មោះ Jeremyដែលជាសត្វដែលចាប់ផ្តើមលេងហ្គេមនេះមុនគេបំផុត

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]