បរទេស៖ អ្នកមានទេពកោសល្យ ខាងកែរូបថតនៅ លើកម្មវីធី Photoshop បានជួយឲ្យ លោកយាយអាយុ ១០០ ឆ្នាំម្នាក់ ទទួលបាន ភាពស្រស់ស្អាត និង វ័យក្មេងត្រលប់មកវិញ បន្ទាប់ពីពួកគេ បានកែមុខមាត់ក្នុងរូបថត របស់លោកយាយ ឲ្យដូចទៅនឹងកាល ដែលគាត់មាន អាយុខ្ទង់២០ ឆ្នាំ។

ឆ្លើយតបទៅនឹង អ្នកសារព័ត៌មាន អ្នកជំនាញ រួបនេះ បានប្រាប់ថា៖ “មនុស្សមួយចំនួន និយាយថា វីដេអូនៃការកែរូបនោះ បានធ្វើឲ្យពួកគេយំ។ ខ្ញុំគិតថាប្រហែលជា វីដេអូនោះ បាននាំត្រលប់មកវិញ នូវអនុស្សាវរីយ៍ នៃការបាត់បង់អ្វីមួយ ដែលយើងស្រលាញ់ ឬក៏អារម្មណ៍នៃការ កាន់តែចាស់ របស់អាយុ ដែលយើងទាំងអស់ គ្នាធ្លាប់ឆ្លងកាត់”។

មានគ្រូបង្រៀនម្នាក់ បានប្រាប់ថា នាងមានគំរោង យកវីដេអូ ការកែរូបខាងលើ ដើម្បីបង្ហាញដល់ថ្នាក់រៀន Photoshop  របស់នាង ថែមទាំងជំរុញឲ្យសិស្ស ក្នុងថ្នាក់ព្យាយាម ធ្វើវា។ ទោះជាយ៉ាងណា ក៏ដោយ ទាក់ទងនឹងវីដេអូ ក៏មានមនុស្ស មួយចំនួន បានធ្វើការរិះគន់ផងដែរ ដោយខ្លះពោលពាក្យថា រូបលោកយាយ គឺស្អាតស្រាប់ទៅហើយ ដូច្នេះ មិនគួរកែអ្វីទៀតទេ៕


រូបថតលោកយាយមុន និងក្រោយពេលកែកម្មវិធី Photoshop

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]