បរទេស៖ បើទោះបីជា ប្រជាជន សព្វថ្ងៃភាគច្រើន មិនសូវខ្វល់ខ្វាយ គិតទុកមុន ពីជីវិតរបស់ពួកគេ នៅក្រោយពេល ចូលនិវត្តន៍ពីការងារ ឬសំរាកពី របរ រកស៊ីក៏ពិតមែន ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយ ក៏មាន អ្នកខ្លះ តែងសង្ឃឹមទុកថា នៅថ្ងៃណាមួយពួកគេ នឹងបានសំរាកការងារ ហើយសំរាក លំហែកាយ ដោយសុខសាន្ត។

តាមរយៈ ការចាត់ថ្នាក់មួយ បានវាយតំលៃថា មានប្រទេសកំពូល ទាំង ២៥ ដែលល្អបំផុត សំរាប់លំហែកាយ ក្រោយពេល ចូលនិវត្តន៍ពីការងារ ក្នុងនោះ លេខ១ បានទៅលើប្រទេស អេក្វាទ័រ ហើយ លេខ ២៥ ក្រោមគេ បានទៅលើ ប្រទេសវៀតណាម រីឯប្រទេសកម្ពុជា យើង ក៏មានឈ្មោះស្ថិតនៅប្រទេស កំពូលទាំង ២៥ នេះដែរ ពោលគឺ ឈរនៅលេខរៀងទី ២៤។

បើទោះបីជា អេក្វាទ័រមានចំណាត់ថ្នាក់ ខាងសេដ្ឋកិច្ច លេខ ៦៥ ក៏ពិតមែន ប៉ុន្តែបើផ្អែកទៅលើ អាកាសធាតុ និងការផ្តល់សារប្រយោជន៍ ដល់តំហែ ទាំសុខភាព បានធ្វើឲ្យប្រទេសនេះ ស្ថិតនៅលំដាប់ កំពូល។ ប្រទេស ៤ ក្នុងចំណោម ៥ ដែលស្ថិត នៅកំពូលតារាង សុទ្ធសឹងតែប្រទេសដែល មានទីតាំងនៅ អាមេរិកឡាទីន (អាមេរិកខាងត្បូង) ហើយអ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះគឺ ប្រទេសដែល មានសេដ្ឋកិច្ចខ្លាំងជាងគេ ទាំង ៥ របស់ពិភពលោក មានដូចជា ចិន, អាមេរិក, ឥណ្ឌា, ជប៉ុន និងអាល្លឺម៉ង់ មិនមាន ឃើញក្នុងបញ្ជី ប្រទេសដែលគួរឲ្យចង់ លំហែកាយ ក្រោយ ចូលនិវត្តន៍ នោះទេ ចំនែកឯ ប្រទេសអង់គ្លេស ក៏មិនឃើញមាន ឈ្មោះដូចគ្នា៕

ខាងក្រោមជាឈ្មោះ ប្រទេសទាំង ២៥ ដែលជាប់ឈ្មោះក្នុងបញ្ជី ដែលដកស្រង់ ពីសារព័ត៌មាន Metro របស់អង់គ្លេស៖


ប្រទេសអេក្វាទ័រ


ប្រទេសកម្ពុជា

ប្រភព៖ Mirror

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]