អាមេរិក៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា មានយន្តហោះធុនតូចមួយគ្រឿងបាន ធ្លាក់ ទៀតហើយ នៅ ភាគខាងលិចរដ្ឋ Kentucky  ក្នុងថ្ងៃនេះ នៅសហរដ្ឋអាមេរិក ដែលបណ្តាលឲ្យ មនុស្ស ចំនួន ៤នាក់ បានបាត់បង់ ជីវិត និង ក្មេងស្រីអាយុ ៧ ម្នាក់ មានសំណាងល្អ  អាច នៅរស់រានមានជីវិត។

តាមប្រភពព័ត៌មានដដែលបាន ឲ្យដឹងថា បុរសរស់នៅក្នុងតំបន់កើតហេតុម្នាក់ បាន ទូរស័ព្ទទៅកាន់ 911  ក្រោយយន្តហោះ បានធ្លាក់ ៣០នាទី បន្ទាប់ពី ក្មេងស្រីអាយុ៧ឆ្នាំ ដែលនៅមាន ជីវិត បានដើរ ទៅកាន់ ផ្ទះរបស់បុរសនោះ ហើយ ប្រាប់គាត់ថា នាងបានជួប ឧបទ្ទវហេតុ ផ្ទុះ ធ្លាក់ យន្តហោះ ។

ប្រភពដដែលបានបន្តថា ក្រោយមក អាជ្ញាធរក្នុងរដ្ឋ Kentucky  និង អាជ្ញាធរអាកាសចរជាតិ របស់ សហរដ្ឋអាមេរិក បានចំណាយពេល ប្រហែលពីរម៉ោង ក៏រកឃើញយន្តហោះធ្ងន់តូច បាន ធ្លាក់នៅ ក្បែរព្រៃ ក្រាស់មួយកន្លែង ជិតបឹង Kentucky  ។ ប៉ូលីសក៏បាន រកឃើញ សាកសព អ្នកដំណើរលើយន្តហោះ បីនាក់ និង អ្នកបញ្ជាយន្តហោះ (pilot) ម្នាក់ ផងដែរ ។ ខណៈដែល ក្មេងស្រី អាយុ ៧ឆ្នាំ នេះគឺ ជាមនុស្សម្នាក់គត់ ដែលរស់រាន មានជីវិតពី ការធា្លក់ យន្តហោះនេះ និង ត្រូវបាន បញ្ចូនទៅកាន់ មន្ទីរពេទ្យ ក្នុងតំបន់ ដោយបានពិនិត្យ ថានាងគ្មាន រងរបួសធ្ងន់ធ្ងរ ដែលអាចបណ្តាល ឲ្យស្លាប់នោះទេ ។  

គួរបញ្ជាក់ថា បើតាម អាជ្ញាធរអាកាសចរជាតិ របស់សហរដ្ឋអាមេរិក (FAA) បានឲ្យដឹងថា យន្តហោះធុនតូច Piper PA-34 នេះ បានរាយការណ៍ អំពី បញ្ហាម៉ាស៊ីនយន្តហោះ ហើយបន្ទាប់មកក៏បាន បាត់ពីដែន សញ្ញាណអាកាសចរណ៍ ខណៈដែលយន្តហោះនេះ កំពុងហោះ នៅភាគ អាគ្នេយ៍ នៃរដ្ឋ Kentucky កាលពី ម៉ោង ៥៖៥៥ ល្ងាច ម៉ោងនៅសហរដ្ឋអាមេរិក ៕ 


រូបភាពៈ យន្តហោះPiper PA-34 ដែលធ្លាក់នេះ មានរូបរាង ស្រដៀងនឹងយន្តហោះខាងលើនេះ




សកម្មភាព ប៉ូលីស និង ក្រុមសង្គ្រោះបាន ទៅជួយដល់កន្លែងយន្តហោះបានធ្លាក់

វីដេអូ៖ បទសំភាសន៍ទាក់ទិននឹងការធ្លាក់យន្តហោះនេះ

ប្រភព CNN|nydailynews

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]