អង់គ្លេស៖ បុរស ជនជាតិអង់គ្លេសម្នាក់ ឈ្មោះ Rory Curtis ដែលដឹងខ្លួន បន្ទាប់ពី សន្លប់បាត់ស្មារតី ដោយសារគ្រោះថ្នាក់ ចរាចរណ៍យ៉ាងធ្ងន់ធ្ងររួចមក ពេលនេះ គាត់អាចនិយាយ ភាសាបារាំង បានយ៉ាងល្អ និង ថែមទាំងមាន អារម្មណ៍មួយ គិតថា រូបគាត់គឺជា តារាសម្តែង ហូលីវូដ គឺលោក Matthew McConaughey ទៀតផង។

ជាងកាត់សក់ វ័យ២៥ ឆ្នាំរូបនេះ បានរងគ្រោះថ្នាក់ ចរាចរណ៍យ៉ាងអាក្រក់ បន្ទាប់ពីរូបគាត់បាន បើកឡាន ទៅបុកនឹងឡាន ដឹកទំនិញធំមួយ  មុនពេលដែលឡាន ៦គ្រឿងផ្សេងទៀត បន្តបុកឡានរបស់គាត់។ ក្រុមសង្គ្រោះ បានចំនាយពេលជាង ៤០ នាទី ទំរាំអាចយកគាត់ ចេញពីកន្លែងកើតហេតុបាន។ គ្រូពេទ្យបានឲ្យដឹងថា លោក Rory Curtis រងគ្រោះ ត្រូវចំក្បាលយ៉ាងដំណំ រហូតមាន ឈាមហូរ ចូលក្នុងខួរក្បាល ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ គ្រូពេទ្យបានចំណាយ ពេលជាច្រើនម៉ោង ជួយ សង្គ្រោះជីវិត លោក Rory រហូតរួចផុត ពីគ្រោះថ្នាក់ និង បានដឹងខ្លួន ឡើងវិញក្រោយដេកសន្លប់ជាង ៦ថ្ងៃ នៅមន្ទីរពេទ្យ ម្ចាស់ក្សត្រី Elizabeth ស្ថិតក្នុងទីក្រុង Birmingham។


Rory Curtis បង្ហាញរបួសដែលបន្សល់ពីគ្រោះថ្នាក់ចរាចរណ៍
ក្រោយពេលដឹងខ្លួន Rory បាននិយាយ ភាសាបារាំង យ៉ាងស្ទាត់ជំនាញ ទៅកាន់ អ្នកគ្រូពេទ្យដែល នៅមើលថែគាត់។ គាត់ក៏មានការ ងើយ ឆ្ងល់ចំពោះខ្លួនឯង ខណៈដែល រូបគាត់ធ្លាប់រៀនមូលដ្ឋាន គ្រឹះភាសាបារាំងបាន តិចតួចប៉ុណ្ណោះ ហើយមិនដែល ប្រើភាសាបារាំង សោះ ជាង ១២ឆ្នាំ មកហើយ។
នៅពេលទៅ ដល់មន្ទីរពេទ្យ ឪពុកម្តាយរបស់ខ្ញុំ ហាក់ស្រឡាំងកាំង នៅពេលដែលពេទ្យ សួរពួក គាត់ថា តើ សាច់ញាតិរបស់ គ្រួសារគាត់ខាងណា ដែលជាប់ខ្សែ ជនជាតិបារាំង។ មានអ្នកគ្រូពេទ្យ ម្នាក់មកពី អាហ្វ្រិក ប្រើ ភាសាបារាំង ហើយខ្ញុំបានសន្ទនា ជាភាសាបារាំងជាមួយគាត់ ខ្ញុំមិនដឹងថា មូលហេតុអ្វី បានជាធ្វើឲ្យខ្ញុំ អាចនិយាយភាសាបារាំង បានល្អបែបនេះនោះទេ ” លោក Rory Curtis បកស្រាយបែបនេះ៕


Rory Curtis ដេកសន្លប់ជាង ៦ថ្ងៃ នៅមន្ទីរពេទ្យ Elizabeth ក្នុងក្រុង Birmingham


ពេលដឹងខ្លួនគាត់និយាយបារាំងបានយ៉ាងល្អ ទោះជាធ្លាប់រៀនតិចតួច និងមិនដែលប្រើសោះក៏ដោយ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]