ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែធ្នូ ម្សិលមិញនេះ ដែលត្រូវនឹង ថ្ងៃនៃពិធីបុណ្យ ណូអ៊ែល មានរឿង ដ៏គួរឲ្យ ភ្ញាក់ផ្អើល និងរំភើបមួយ បានកើតឡើង ដោយសារតែ មានសិស្សប្រុស វ័យក្មេង ម្នាក់ បានលុត ជង្គង់ ជូនផ្កា ទៅសិស្សស្រី វ័យក្មេងម្នាក់ទៀត នៅចំពោះមុខ មនុស្សម្នា ជាច្រើន នៅមុខវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក។ សកម្មភាពនេះ ត្រូវបានគេថត និងបង្ហោះ ទៅលើបណ្តាញសង្គម ហ្វេសប៊ុក ធ្វើឲ្យអ្នកនិយម ប្រើប្រាស់បណ្តាញ សង្គមនេះ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ហើយថែមទាំងបាន ចែកចាយ (Share) ជាបន្តបន្ទាប់ ទៀតផង។


រូបភាព សិស្សប្រុសវ័យក្មេង ជូនបាច់ផ្កា ទៅសស្សិស្រី វ័យក្មេងម្នាក់ នៅពីមុខវិទ្យាល័យ សន្ធរម៉ុក

យ៉ាងណាមិញ បន្ទាប់ពីវីដេអូនោះ ត្រូវបានចែកចាយ ជាបន្តបន្ទាប់ នៅលើបណ្តាញសង្គម ហ្វេសប៊ុក រួចមក នៅរសៀល ថ្ងៃសុក្រ ទី២៦ ខែធ្នូ នេះ ក៏មានយុវជនម្នាក់ អះអាងថា ជាមិត្តភក្តិ ជិតស្និទ របស់សិស្សស្រី វ័យក្មេង ដែលទទួល បាច់ផ្កា ពីសិស្សប្រុសនេះ ហើយក៏ស្គាល់ ឪពុកម្ដាយ របស់នាង បានប្រើប្រាស់ លេខទូរស័ព្ទ 096 981 **** ទូរស័ព្ទមកកាន់ ខ្មែរឡូត ដើម្បីសុំធ្វើការ បកស្រាយ ចំពោះរឿងនោះ។

យុវជនដែលសុំមិន បញ្ចេញឈ្មោះ រូបនេះ បានរៀបរាប់ថា៖ សិស្សស្រី និងសិស្សប្រុស ទាំង២នាក់នោះ រៀននៅថ្នាក់ទី១១ នៃវិទ្យាល័យ សន្ធរម៉ុក ដែលហេតុការណ៍ នៅថ្ងៃនោះ គឺកើតឡើង នៅវេលាម៉ោង ៣រសៀល (ថ្ងៃទី២៥)។ ដើមហេតុនៃរឿងនេះ ដំបូងឡើយគឺ សិស្សប្រុស ដែលជូនផ្កា ទៅសិស្សស្រីនោះ បានតាមចែចង់នាង ខណៈពួកគេ ទាំង២នាក់ មិនធ្លាប់និយាយ រកគ្នា ទាល់តែសោះ។ នៅថ្ងៃកើតហេតុ (ថ្ងៃទី២៥) មានគេមកតាម សិស្សស្រីនោះថា សិស្សប្រុសម្នាក់នោះ ហៅនាង ឲ្យទៅជួប នៅមុខសាលា ដើម្បីជូន ស្ករគ្រាប់នាង អបអរក្នុងថ្ងៃ នៃពិធីបុណ្យ ណូអ៊ែល។ នៅពេលនោះ នាងបានចុះទៅជួប សិស្សប្រុសនោះ នៅមុខសាលា ប៉ុន្តែសិស្សប្រុស ម្នាក់នោះ មិនបានឲ្យ ស្ករគ្រាប់ ទៅនាងឡើយ បែរជាជូន បាច់ផ្កានាង ទៅវិញ។

យុវជនដែលជា មិត្តភក្តិជិទស្និទ្ធ របស់សិស្សស្រីនោះ បានបញ្ជាក់ជាចុងក្រោយ ថា នាងទទួលយក បាច់ផ្កានោះ គឺដោយសារតែ នាងទើសទាល់ផង ភ័យផង ទើបមួយសន្ទុះធំ ក្រោយមក នាងសម្រេចចិត្ដ ទទួលយក ដែលក្រោយមក បាច់ផ្កានោះ ក៏ត្រូវនាង បោះចោល ផងដែរ...។

ដូចនេះ ប្រិយមិត្ដ ដែលបានទស្សនា វីដេអូខ្លីនោះរួច សូមកុំយល់ច្រលំ និងវាយតម្លៃ តាមពាក្យសម្ដី ផ្សេងៗ ដែលវា អាចប៉ះពាល់ ដល់កិត្ដិយស របស់សិស្សស្រី នោះ រួមទាំង ម្ដាយឪពុក របស់នាង ផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]