ថៃ៖ នាង Araya Alberta Hargate ដែលជា តារាសម្ដែង, តារាបង្ហាញម៉ូត និង ជាពិធីការនី ដែលមាន កេរ្ដិ៍ឈ្មោះ ល្បី ប្រចាំ ប្រទេសថៃ ត្រូវបាន មិត្ដប្រុស ស្នើរសុំ រៀបការ រហូតធ្វើឲ្យ នាង ស្រស់ទឹកភ្នែក កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៤ ម្សិលមិញនេះ។

តាមប្រភពពី អ្នកគាំទ្រនាង ដែលបាន ថតយកនូវ ទិដ្ឋភាព ទាំងស្រុង ក្នុងពិធី ដ៏រំភើបមួយនេះ បានឲ្យ ដឹងថា តារាស្រី វ័យ ៣៣ឆ្នាំរូបនេះ បានទទួលភាព ភ្ញាក់ផ្អើលជាខ្លាំង ដែលធ្វើឲ្យ នាងស្រក់ទឹកភ្នែក ដោយសារតែ ទង្វើរមិត្ដប្រុស ជាទីស្រឡាញ់នាង លុតជង្គង់ និងបង្ហាញពី ចិញ្ចៀនភ្ជាប់ និស្ស័យនៅ ចំណោមមុខ មនុស្សជាច្រើន។ នៅក្នុងនោះ ក៏បានឲ្យ ដឹងទៀតថា មាន បងប្អួន ក៏ដូចជា ក្រុមគ្រួសារ អ្នកទាំងពីរ ក៏បាន ចូលរួមក្នុងពិធីនេះ ដូចគ្នា ខណៈដែល ពិធីអាពាហ៍ពិពាហ៍ អ្នកទាំងពីរ នឹងប្រព្រឹត្ដឡើង នៅពេលណា ពុំទាន់ បានបញ្ជាក់នោះទេ។

វីដេអូ៖ បង្ហាញពី ការសុំរៀបការ 

ទិដ្ឋភាព ដែលមិត្ដប្រុសនាង សុំនាងរៀបការ 

  
ចិញ្ចៀនពេជ្រ ដែលមិត្ដប្រុសនាង បំពាក់ឲ្យ 


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]