ម៉ាឡេស៊ី៖ មនុស្សជាច្រើន ជាពិសេស អ្នកដែលនិយមលេង ហ្គេមអនឡាញ Dota មានការភ្ញាក់ផ្អើល ក៏ដូចជា មានការសោកស្តាយ ផងដែរបន្ទាប់ពី អ្នកលេងហ្គេម ដ៏ជំនាញម្នាក់ បានស្លាប់ បាត់បង់ជីវិត កាលពីពេល ថ្មីៗនេះ។

យោងតាមប្រភព ព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ ដែលជាអ្នកលេងហ្គេមអាជីព នៃហ្គេមអនឡាញ ប្រភេទ Dota ដ៏ជំនាញម្នាក់ ក្នុងតំបន់ អាស៊ីអាគ្នេយ៍ ដែលមាន ឈ្មោះថា Raymond Wong Kie Yong ហៅថា Sharky វ័យ ២៤ឆ្នាំ ជនជាតិ ម៉ាឡេស៊ី ត្រូវបានបងស្រី របស់គេប្រទះឃើញ ដេកស្លាប់នៅលើគ្រែរបស់ខ្លួន ហើយចំពោះមូលហេតុ ដែលបណ្តាលឲ្យ រូបគេស្លាប់នោះ មិនទាន់ត្រូវបាន បញ្ជាក់នៅឡើយទេ។

យ៉ាងណាមិញ ក៏មានការសន្និដ្ឋាន ជំហានដំបូងថា ផ្អែកទៅលើ ស្ថានភាពរបស់ Raymond គឺគេទំនងជាស្លាប់ ក្នុងពេលកំពុង គេងលក់ ដោយសារតែ ខ្យល់គ។ ចំណែកឯ មិត្តភក្តិរបស់គេ ជាច្រើន បានលើកឡើងថា "ដំណឹងនេះ ពិតជាធ្វើឲ្យ ពួកខ្ញុំស្រឡាំងកាំងមែន ព្រោះថា Raymond និងពួកខ្ញុំ ទើបតែបញ្ចប់ ការលេងហ្គេម ជាមួយគ្នា ប្រហែលជា ប៉ុន្មានម៉ោងមុន ប៉ុណ្ណោះហើយ ក្រោយមកស្រាប់ តែឮថាគេ ស្លាប់បែបនេះ ទៅវិញ"។

ការស្លាប់របស់ Raymond គឺជារឿង ដ៏គួរឲ្យសោកស្តាយ មួយសម្រាប់ គ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់គេ ក៏ព្រោះតែរូបគេ បានស្លាប់ទៅ ទាំងវ័យក្មេង។ ម្យ៉ាងវិញទៀត ចំពោះ ករណីនេះក៏អាច ជាការដាស់តឿន ផងដែរទៅដល់ អ្នកដែលចូលចិត្ត លេងហ្គេមទាំងអស់ គួរតែប្រុងប្រយ័ត្ន ចំពោះសុខភាព ដោយមិនគួរណា លេងរហូតដល់ ភ្លេចបាយ ភ្លេចទឹក ថែមទាំងភ្លេច គេងទៀតនោះទេ ដែលកត្តាទាំងនេះ អាចធ្វើឲ្យ មានផលប៉ះពាល់ ដល់សុខភាព និងអាយុជីវិត ផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាព របស់ Raymond កាលនៅរស់

ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]