សឹង្ហបុរី៖ Hamilton Scotts  ជាអគារខុនដូ សំរាប់ ជួលស្នាក់នៅ បែបទំនើប ទាន់សម័យមួយ នៅប្រទេសសឹង្ហបុរី ដែលផ្តល់នូវ បទពិសោធន៍  នៃការរស់នៅ ដ៏ទំនើបមួយ ដោយអាចឲ្យ អ្នកស្នាក់នៅ ចតរថយន្តនៅជាប់ បន្ទប់ ដែលពួកគេ រស់នៅ បានយ៉ាងពិសេស និង ងាយស្រួលផងដែរ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ខុនដូ Hamilton Scotts នេះ ជាអគារដំបូងគេបំផុត លើពិភពលោក ដែលបំពាក់ ប្រព័ន្ធបច្ចេកវិទ្យា ទំនើបបំផុត ក្នុងការចតរថយន្ត លើអគារ ជាប់នឹងបន្ទប់ស្នាក់នៅផ្ទាល់ខ្លួន នៅជាន់ខ្ពស់ៗ បែបនេះ។ មូលហេតុនាំឲ្យ បង្កើតជា កន្លែងចតឡាន ដ៏ពិសេសនេះ ដោយសារ អគារខុនដូនេះ មាន ៣០ជាន់ និង មានកន្លែងតូច សំរាប់ឲ្យ អ្នករស់នៅ ចតរថយន្ត ដូច្នេះហើយ ក្រុមវិស្វករ សាងសង់អគារនេះ ក៏មានគំនិត បង្កើតកន្លែង ចតរថយន្ត ដ៏ទំនើបនេះ ឡើងតែម្តងទៅ។


រូបភាពៈ រថយន្តចត នៅជាប់បន្ទប់ទទួលភ្ញៀវលើអគារដ៏ខ្ពស់

សំរាប់ការចតឡាន លើអគារបែបនេះ មានភាពទំនើប និង ងាយស្រួលបំផុត ដោយម្ចាស់រថយន្ត គ្រាន់តែ ចតរថយន្ត លើជណ្តើរ យោងកញ្ចក់មួយ បន្ទាប់មក កំណត់ជាន់ ដែលម្ចាស់ រថយន្តរស់នៅ ពេលនោះ ជណ្តើរយោង នឹងនាំរថយន្ត ទៅកាន់ជាន់នោះ ហើយលើសពីនេះ ម្ចាស់រថយន្តអាចចតបានចំនួន ២ គ្រឿង និង អាចមើលឃើញ រថយន្តរបស់ខ្លួន ចេញពីបន្ទប់ទទួលភ្ញៀវ ទៀតផង ដែលអាចជាការ តែងលំអ ក្នុងបន្ទប់ស្នាក់នៅទៀតផង។

បន្ថែមពីនេះ ខុនដូ ដ៏ទំនើបនេះ ថែមទាំងមាន កន្លែងហាត់ប្រាណ ដ៏ទំនើប សាលប្រជុំ អាងហែលទឹក ទៀតផង ប៉ុន្តែទោះបីជា យ៉ាងណា សម្រាប់តម្លៃ ជួលស្នាក់នៅ ក្នុងខុនដូ ក៏មានតម្លៃ ថ្លៃណាស់ដែរ រហូតដល់ ១១,០០០ ដុល្លារអាមេរិក ក្នុងមួយខែ ឯណោះ៕



វីដេអូ៖ ពីសកម្មភាពនៃការចតរថយន្តឡើងលើអគារខុនដូ នេះ

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]