ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ ចំនួន៣នាក់ ក្នុងនោះ មានម្ចាស់ផ្ទះ ម្នាក់ផង ត្រូវបានកម្លាំង នគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល សហការជាមួយ មន្ត្រី នគរបាល មូលដ្ឋាន ធ្វើការឃាត់ខ្លួន ពីបទលួចរថយន្ត ពីភ្នំពេញ កាលពីទៀប ភ្លឺថ្ងៃទី២២ ធ្នូ ២០១៤ យកមកលាក់ទុក នៅភូមិកណ្តាល ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ ទោះយ៉ាងណា ព័ត៌មាននេះ មិនទាន់ត្រូវបាន សមត្ថកិច្ច ផ្តល់ប្រភព ច្បាស់លាស់ នៅឡើយទេ ព្រោះកំពុងសាកសួរ ។

ប្រភពពីមន្ត្រីនគរបាលខេត្ត បាននិយាយថា នៅវេលា ម៉ោងជិត៤ ទៀបភ្លឺ ថ្ងៃទី២២ ធ្នូ ២០១៤ ជនជាតិចិន ស្នាក់នៅ រាជធានីភ្នំពេញ ដែលជាអ្នក ជួលរថយន្ត ពីម្ចាស់ដើម បានទូរស័ព្ទ ទៅប្រាប់ម្ចាស់រថយន្តថា រថយន្តបានបាត់ ពីមុខផ្ទះ ស្នាក់ទៅហើយ ។ ពេលនោះ ម្ចាស់រថយន្ត បានបើក GPS ដើម្បីពិនិត្យមើល (ឡានបំពាក់ GPS ) ហើយក៏បានឃើញ រថយន្តកំពុង ធ្វើដំណើរ តាមផ្លូវ ជាតិលេខ៥ មកប៉ែកខាងលិច នៃរាជធានីភ្នំពេញ ។

ពេលនោះ ម្ចាស់រថយន្ត បានបើករថយន្តតាម ព្រមជាមួយគ្នានោះ បានទាក់ទង ជាមួយ នគរបាល ខេត្តកំពង់ឆ្នាំង ជាប់រហូត ។ លុះម៉ោង ប្រមាណ ជាង៥ភ្លឺ ម្ចាស់រថយន្ត បានទូរស័ព្ទ ប្រាប់មន្ត្រីនគរបាលថា រថយន្តរបស់ខ្លួន បានទៅឈប់ នៅទីតាំង មួយកន្លែង នៅក្រោយ វត្តភ្នំសន្ទូច។

បន្ទាប់មក មន្ត្រីនគរបាល មូលដ្ឋាន និងខេត្ត បានសហការគ្នារក តែមិនឃើញ និងមួយសន្ទុះ ក្រោយមក ម្ចាស់រថយន្ត បានមកដល់ ហើយបាន ទៅតាមចំណុច បង្ហាញរបស់ GPS ក៏បានប្រទះ ឃើញរថយន្តនោះ លាក់ទុក នៅក្រោយផ្ទះ ប្រជាពលរដ្ឋម្នាក់ ក្នុងភូមិត្រោក កណ្តាល និងឈានដល់ ការចាប់ ឃាត់ខ្លួន មនុស្ស៣នាក់ តែម្តង ។

បើតាមម្ចាស់រថយន្ត ដែលមិនព្រម ផ្តល់អត្តសញ្ញាណ បាននិយាយថា រថយន្តរបស់គាត់ ម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2G.2500 ។ រថយន្តរបស់គាត់ ត្រូវបាន ដោះស្លាកលេខ ចេញអស់ និងបានកាត់ ប្រព័ន្ធខ្យែភ្លើង មួយចំនួន ដែលសង្ស័យថា មានចេតនា ផ្តាច់ប្រព័ន្ធ GPS ។

ប្រភពពីមន្ត្រី នគរបាលខេត្ត បង្ហើបឱ្យដឹងថា ជនសង្ស័យ ជិះក្នុងរថយន្ត លួចយកពី ភ្នំពេញ មានគ្នា៣នាក់ ហើយបាន ឡើងរថយន្ត ត្រឡប់ ទៅភ្នំពេញខ្លះ មិនដឹងទៅ ប៉ុន្មាននាក់ទេ តែសល់ម្នាក់ ឈ្មោះយ៉ា ដែលសង្ស័យថា ជាអ្នកបើករថយន្ត ត្រូវបានឃាត់ខ្លួន ជាមួយនឹង ម្ចាស់ផ្ទះ ឈ្មោះគល់ និងម្នាក់ទៀត មិនស្គាល់ អត្តសញ្ញាណ ដែលពេលនេះ មន្ត្រីនគរបាលខេត្ត សាកសួរ មិនទាន់ចប់ នៅឡើយ។


រថយន្តដែលត្រូវចោរលួច


រថយន្តដែលត្រូវចោរលួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]