បូស្នី៖ ករណី គួរឲ្យភ្ញាក់ផ្អើល និង ហួសចិត្តមួយ បានកើតឡើង ដែលមាន ក្មេងស្រី សិស្សសាលា វ័យជំទង់ ជាច្រើននាក់ មានផ្ទៃពោះ ក្រោយពេល ដែលពួកគេត្រឡប់ មកពីទស្សនកិច្ចសិក្សា របស់សាលារួចមក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សិស្សស្រីចំនួន ៧នាក់ ក្នុងចំណោម ២៨នាក់ ដែលមានអាយុ ចាប់ពី ១៣ ដល់ ១៤ឆ្នាំ មានផ្ទៃពោះ បន្ទាប់ពីពួកគេ ចូលរួមក្នុងដំណើរ ទស្សនកិច្ចសិក្សាមួយ របស់សាលា ទៅកាន់ទីក្រុង Sarajevo នៃប្រទេសបូស្នី ដែលមានរយៈពេល ៥ថ្ងៃ ដើម្បីទស្សនា សារមន្ទីរ និង តំបន់ប្រវតិ្តសាស្ត្រ ជាច្រើនទៀត តែឆ្លៀតពេលនោះ ក្មេងស្រីទាំងនោះក៏បាន លួចទៅរួមភេទ ជាមួយគូសង្សារ របស់ពួកគេ ដោយស្ងាត់ៗ គ្មានអ្នកណា ដឹងឡើយ។

តែក្រោយពី ត្រឡប់មកពី ទស្សនកិច្ចសិក្សាវិញ ពួកគេទាំងនោះ ក៏បានឈប់រៀន ហើយពេលនេះ ស្រាប់តែមានផ្ទុះ រឿងនេះឡើងតែម្តង ដោយហេតុនេះហើយ ទើបឪពុកម្តាយ របស់សិស្សទាំងនោះ បានសម្តែងការ ខឹងសម្បារយ៉ាងខ្លាំង ចំពោះការធ្វេសប្រហែស របស់គ្រូនៃសាលានោះ ក្នុងការ មើលការខុសត្រូវ ទៅលើ កូនស្រីរបស់ ពួកគាត់ និង បានបណ្តោយឲ្យ ពួកគេ លួចទៅ រួមមេត្រី ជាមួយនឹង មនុស្សប្រុស រហូតដល់ ថ្នាក់ មានផ្ទៃពោះ បែបនេះ។

វេជ្ជបណ្ឌិត Senad Mehmedbasic ជាពេទ្យជំនាញ ផ្នែករោគស្ត្រី បាននិយាយថា “មូលហេតុដែល ធ្វើឲ្យសិស្សស្រី ទាំងនោះ មានរឿងបែបនេះ ក៏ព្រោះតែពួកគេ មិនបានដឹងច្បាស់ ពាក់ព័ន្ធទៅនឹង ការប្រឡូកក្នុង រឿងផ្លូវភេទ ក៏ដូចជា ផលវិបាករបស់វា នេះក៏ព្រោះតែ ការអប់រំផ្នែក ផ្លូវភេទ ក្នុងប្រទេសនេះ ហាក់មានភាព តូចចង្អៀត”

គួរបញ្ជាក់ផងដែរថា បញ្ហាមួយនេះ កំពុងក្លាយជា ប្រធានបទក្តៅគគុក ក្នុងប្រទេស បូស្នី ទាំងមូល ព្រោះថានាពេល បច្ចុប្បន្នអត្រា នៃក្មេងស្រី អាយុចាប់ពី ១៣ដល់ ១៥ឆ្នាំ ដែលប្រឡូកក្នុង រឿងផ្លូវភេទ កំពុងកើនឡើង គួរឲ្យកត់សំគាល់ រីឯចំនួននៃអ្នក ដែលមានផ្ទៃពោះ ទាំងវ័យក្មេង នោះក៏កំពុងតែ កើនឡើងផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពៈ ទីក្រុង Sarajevo របស់ប្រទេស បូស្នី

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]