ភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះ លោក ថោង សារ៉ាត់ ដែលជាប់ពាក់ព័ន្ធ នឹងរឿងឃាតកម្ម បាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ បានចេញមុខ នៅក្នុងខ្សែវីដេអូមួយ ដោយបានអំពាវនាវ សុំកិច្ចអន្តរាគមន៏ ពីប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ដោយលោក បានបញ្ជាក់ថា លោក និងក្រុមអង្គរក្ស របស់លោក មិនបានជាប់ពាក់ព័ន្ធ នឹងរឿងឃាតកម្ម លោកឧកញ៉ា អ៊ឹង ម៉េងជឺ ឡើយ។

ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែធ្នូ ឆ្នាំ២០១៤នេះ លោក ថោង សារ៉ាត់ ម្ចាស់បុរី៩៩៩ និង សាច់ប៉ាត់តេ៩៩៩ បានចេញមុខ សារជាថ្មី និងបានបញ្ជាក់ ម្តងទៀតថា លោក និងក្រុមអង្គរក្ស មិនបានជាប់ពាក់ព័ន្ធ នឹងរឿងឃាតកម្ម លោកឧកញ៉ា អ៊ឹង ម៉េងជឺ ឡើយ។

នៅក្នុងខ្សែវីដេអូ ដែលមានរយៈពេល ៤នាទីកន្លះ ដែលត្រូវបាន បង្ហោះទៅលើបណ្តាញសង្គម ហ្វេសប៊ុក កាលពីព្រឹកមិញនេះ លោកថោង សារ៉ាត់ នៅតែបន្ត អំពាវនាវ សុំកិច្ចអន្តរាគមន៏ ពីប្រមុខរាជរដ្ឋាភិបាល និងបាននិយាយ បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងព្រម ចូលខ្លួនបំភ្លឺ រឿងក្តីឃាតកម្ម លោកឧកញ៉ា អ៊ឹង ម៉េងជឺ បើសិនជា ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជា តុលា យល់ព្រម បើកការ ស៊ើបអង្កេត រឿងក្តីនេះ សារជាថ្មី ម្តងទៀត ដើម្បីរកយុត្តិធម៌ ឲ្យលោក និងអង្គរក្ស របស់លោក៕

សូមទស្សនា ខ្សែវីដេអូទី២ របស់លោក ថោង សារ៉ាត់៖


លោក ថោង សារ៉ាត់ ម្ចាស់បុរី៩៩៩ និងសាច់ប៉ាត់តេ៩៩៩

ប្រភព ៖ កោះសន្តិភាព

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]