ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនធំមានសិទ្ធិនាំចូល និងចែកចាយ ផលិតផល Apple មកកាន់ ទីផ្សារព្រះរា ជាណាចក្រ កម្ពុជា បាននាំមកនូវកម្មវិធីពិសេសថ្មីបំផុតជូនដល់អតិថិជន ដែលផ្ដល់ ជូនការបញ្ចុះតំលៃ ពិសេសសំរាប់ ចុងឆ្នាំ ២០១៤ មាន រយៈ ពេល រហូតដល់ ៤ ថ្ងៃ គឺចាប់ពី ថ្ងៃច័ន្ទទី ២២ ដល់ ថ្ងៃព្រហស្បត៏ទី ២៤ ខែធ្នូ ឆ្នាំ 2014 នេះ ដោយបាន រៀបចំផ្តល់ជូន តម្លៃយ៉ាងពិសេស នូវរាល់ការជាវ ម៉ាស៊ីនកុំព្យូទ័រ Apple និងផលិតផលថ្មីៗ ជាច្រើនប្រភេទ ទៀត ដែលមាននៅក្នុងក្រុម ហ៊ុន iOne ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន iOne បានឲ្យ ដឹងថានេះគឺកម្មវិធីពិសេស ថ្មីមួយទៀត ដែលក្រុមហ៊ុន iOne រៀបចំឡើង សំរាប់ ផ្តល់ជូនអតិថិជនអ្នកប្រើប្រាស់ទាំងអស់ដែលតែងតែ គាំទ្រក្រុមហ៊ុន iOne ហើយកម្មវិធីនេះ នឹងចាប់ពីថ្ងៃ ច័ន្ទទី ២២ ដល់ ថ្ងៃព្រហស្បត៏ទី ២៤ ខែធ្នូ ឆ្នាំ 2014 នេះ ក្នុងនោះ គឺក្រុមហ៊ុន iOne នឹងរៀបចំផ្តល់ជូនការ លក់បញ្ចុះតម្លៃ យ៉ាងពិសេសទៅ លើផលិតផល ម៉ាស៊ីនកុំព្យូទ័រ Apple MacBook Air ដែលមាន តម្លៃត្រឹមតែ $899 ប៉ុណ្ណោះ ដោយតម្លៃដើមគឺ $1159។ សំរាប់ឧបករណ៍ iPad Mini Wifi វិញគឺមានចាប់ ពីតម្លៃ $339 ឡើងទៅ។ ហើយអ្វីដែល រឹតតែពិសេសនោះ គឺឧបករណ៍ Scott Luminor ប្រើប្រាស់សំរាប់ iPhone, iPod គឺមានតម្លៃ ត្រឹមតែ $15 ប៉ុណ្ណោះដោយ តម្លៃដើមគឺ $79។ បន្ថែមពីលើនេះ ក៏នូវមានកាបូប Hex Cross Body សំរាប់ដាក់ម៉ាស៊ីនកុំព្យូទ័រយួដៃ Apple MacBook Air 11 អ៊ីង ផ្តល់ជូន តម្លៃ ត្រឹមតែ $25 ប៉ុណ្ណោះ ដោយតម្លៃដើមគឺ $89 និងកាបូប Build Essential Work Tote គឺផ្តល់ជូនតម្លៃ ត្រឹមតែ $12 ប៉ុណ្ណោះ ដោយតម្លៃដើមគឺ $59។ គួរបញ្ជាក់ផងដែរថា សំរាប់កម្មវិធីនេះ ក្រុមហ៊ុន iOne ក៏នឹងមានការបញ្ចុះតម្លៃទៅលើ ម៉ាស៊ីនកុំព្យូទ័រយួដៃ Apple MacBookPro with Retina Display និងម៉ាស៊ីនកុំព្យូទ័រ យួដៃ Apple MacBook Air ទំហំ 15 អ៊ីងផងដែរ។ ក្រៅពីនេះ គឺនៅមាន ផលិតផល ថ្មីៗជា ច្រើន ប្រភេទទៀតដែលក្រុមហ៊ុន iOne នឹងមានដាក់តាំង លក់នៅថ្ងៃ ប្រម៉ូសិនពិសេសនោះ។

ក្រុមហ៊ុន iOne បានឲដឹងទៀតថា សំរាប់រយៈពេល 4 ថ្ងៃនោះ ក៏នឹងមានលក់ ផលិតផល (Demo) ដែលក្រុមហ៊ុន បានដាក់ តាំងបង្ហាញនៅតាមបណ្តាសាខាទាំងអស់ទៀតផង កុំឲ្យ ឱកាសនេះ កន្លងហួសឲសោះ សូមអញ្ជើញមក ទទួលយកទាំង អស់គ្នា ហើយកម្មវិធីនេះ គឺធ្វើឡើងនៅ iOne Service Center តែមួយគត់ ដែលមានទីតាំងស្ថិត នៅជាន់ទី 3 អគារលេខ 25 តាមបណ្តាយ មហាវិថីម៉ៅសេទុង ជាប់នឹង ស្ថានអគ្គរដ្ឋទូតឡាវ ។ 

ជាមួយនឹងការផ្តល់ជូនខាងលើនេះ អតិថិជនទាំងអស់អាចធ្វើការជ្រើសរើសនូវ ផលិតផល ថ្មីៗ ជាច្រើន ប្រភេទ ទៅតាម តំរូវការ។ គោលបំណងសំខាន់នៃការរៀបចំឡើងនូវកម្មវិធីពិសេស ខាងលើនេះ គឺដើម្បីជាការ រួមចំណែកផ្តល់នូវ ការសន្សំសំចៃថវិកា និងការផ្តល់ជូន នូវអត្ថប្រយោជន៍ឲ្យ បានកាន់តែច្រើនថែម ទៀតដល់អតិថិជនអ្នកប្រើប្រាស់ទាំង អស់ដែលមាន បំណងជាវ ផលិតថ្មីៗ និងមានគុណភាព ខ្ពស់ ហើយនិងមាន ការធានាត្រឹមត្រូវរបស់ ក្រុមហ៊ុន iOne។ ជាពិសេសនោះ គឺចង់ ឲ្យ អតិថិជន ទាំងអស់បានមក  iOne Service Center ដើម្បីទទួល យកនូវបទពិសោធន៍ថ្មី ពីព្រោះថា នៅក្នុងទីតាំង បំរើសេវាកម្មថ្មីនេះ គឺត្រូវបានក្រុមហ៊ុន iOne ធ្វើការអភិវឌ្ឍន៍ ថ្មីដោយបាន ពង្រីកបន្ថែម នូវកន្លែងទទួលភ្ញៀវ ដែលមានលក្ខណៈធំ ទូលាយប្រកប ដោយផាសុកភាព និងមានធ្វើការ តុបតែងលំអរ នូវរូបភាពថ្មី ដែលបានច្នៃប្រឌិតឡើង ជាមួយនឹង ស្ទីលប្លែកមាន លក្ខណៈទំនើបទាន់ សម័យជាទីបំផុត។


សំរាប់ពត៌មានលំអិតទាក់ទងនឹងកម្មវិធីពិសេសនេះសូមធ្វើការទូរស័ព្ទមកកាន់ក្រុមហ៊ុន iOne តាមរយៈ លេខ 023 99 75 75 រឺ ក៏ចូលទៅ កាន់វ៉ិបសាយ  www.ione2u.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]