ភ្នំពេញ៖ ពិធីការិនីមាន ឈ្មោះបោះសំឡេង សាច់ចាំ អ្នកនាង យុគ ចិន្តា បើទោះជាពេលនេះ មានវ័យជ្រេ បន្តិចក៏ដោយ តែសម្រស់ របស់នាង ហាក់ដូចជា មិនចុះអន់ថយ ទៅតាមពេលវេលា នោះឡើយ ។ ថ្មីៗនេះ យុគ ចិន្តា បានសម្ញែង រូបថតជាច្រើន សន្លឹក ដោយនាងបាន ថតបញ្ចេញ ស្ទីលថ្មីប្លែកប្រជែង សម្រស់ជាមួយបុប្ផា ក្នុងសួនគួរឲ្យ ចាប់អារម្មណ៍។

តារាស្រីចាស់វស្សា ដែលបោះជំហាន ចូលប្រឡូកសិល្បៈ ប្រមាណជាង ១០ឆ្នាំ អ្នកនាង យុគ ចិន្តា ថ្មីៗនេះ បានរំលេច រូបថតជាច្រើន សន្លឹកបង្អួតអ្នកគាំទ្រ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយអ្នកនាង បានឈរពត់ពែន បង្អួតរាងចុះ ឡើងប្រជែង សម្រស់ជាមួយ បុប្ផាក្នុងសួន ដែលកំពុងតែរីក។ មិនតែប៉ុណ្ណោះ អ្នកនាងថែមទាំងមាន បុរសសង្ហា មាឌធំឈរអម ដែលកាន់តែជួយ លើកសម្រស់ តារាស្រីរូបនេះ មួយកម្រិត ទៀតផង។

សម្រាប់ពិធីការិនី អ្នកនាង យុគ ចិន្តា ក្រៅពីមានរហ័សនាមថា ជាខ្លាញី ប្រចាំស្ថានីយ ទូរទស្សន៍ស៊ីធីអ៊ីន ហើយនាងក៏ត្រូវបាន ទស្សនិកជន និងអ្នកគាំទ្រនាង ដាក់រហ័សនាម ឲ្យទៀតថា នាងជាតារា រូបថតផងដែរ ពោលឲ្យតែនាងទៅណា មកណាម្តងៗ នាងតែងតែ ផ្តិតយករូបថតស្អាតៗ ទេសភាពស្រស់ បំព្រងជាមួយ និងស្ទីលថត រូបប្លែកៗដាក់ បង្ហាញមិត្តភក្តិនៅក្នុង Facebook មិនដែលខានឡើយ ។

ចង់ដឹងថាថ្ងៃនេះ LookingTODAY នឹងនាំអារម្មណ៍ ទស្សនិកជន ទៅទស្សនារូបថត អ្នកនាង យុគ ចិន្តា ជាមួយទេសភាព ស្រស់ត្រកាល យ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា