អង់គ្លេស៖ អ្នកវិទ្យាសាស្ត្រថ្មីៗនេះ បានរកឃើញ ពូជត្រី ដែលរស់នៅ ជ្រៅជាង ពូជត្រីណា ទាំងអស់ នៅក្នុងលោក ពោលគឺត្រីប្រភេទនោះរស់នៅ យ៉ាងជ្រៅ ក្នុងបាតសមុទ្រ ប៉ាស៊ីហ្វិក (Pacific)។ តាមរយៈវីដេអូ ឯកសារមួយ បានបង្ហាញថា ត្រីដែលគេ ឲ្យឈ្មោះថា snailfish នោះបានរស់នៅ ក្នុងជំរៅ ៨១៤៥ ម៉ែត្រ ទៅក្នុង បាតសមុទ្រ។

ក្នុងបេសកកម្ម ទៅ អន្លង់ម៉ារីយ៉ា (Mariana Trench) នៅមហាសមុទ្រ ប៉ាស៊ីហ្វិក នោះដែរ ក្រុមអ្នកស្រាវជ្រាវ ក៏បានប្រភេទ សត្វសមុទ្រថ្មីៗ មួយចំនួនទៀតដែរ មានដូចជា ការថតបាន លើកដំបូង វត្តមានសត្វ amphipod ដ៏អាថិ៍កំបាំង ជាដើម។ ក្រុមអ្នកវិទ្យាសាស្ត្រ ចំរុះជាតិសាសន៍ ដែលមានដូចជា ជីវវិទូ, ភូតុព្ភវិទូ (geologist) និង ពន្ធុវិទូ (geneticist) បានចំនាយ ប្រមាណ ៣០ ថ្ងៃ លើកិច្ចការស្រាវជ្រាវនេះ។

ការវាស់វែង និងកត់តាទិន្នន័យ ក្នុងបេសកកម្មទាំងមូល គឺត្រូវធ្វើឡើង ដោយយាន ដែលមានឈ្មោះថា Hadal-Lander ដែលជាយាន អាចមុជទឹកបានជ្រៅជាងគេ របស់ ចក្រភពអង់គ្លេស (United Kingdom) ហើយ វាផលិត នៅក្នុងប្រទេស ស្កុតឡែន។ លោក Alan Jamieson ជាសមាជិកម្នាក់ ក្នុងក្រុមស្រាវជ្រាវ មកពី សាកលវិទ្យាល័យ Aberdeen បានឲ្យដឹង ថា៖ "ត្រី snailfish ដែលពួកយើង ទើបនឹងស្រាវជ្រាវនេះ ពិតជាត្រីមួយដែលរស់នៅ យ៉ាងជ្រៅក្នុងបាត សមុទ្រ ហើយដែលពួក បានធ្លាប់បាន ឃើញ និង បានដឹងពីមុនមក ” ៕

លោក Alan Jamieson ជាសមាជិកម្នាក់ក្នុងក្រុមស្រាវជ្រាវ
ត្រី snailfish និងសត្វ supergiant amphipod ស្ថិតក្នុងជម្រៅ ៧០១២ ម៉ែត្រនាបាតសមុទ្រ
យានមុជទឹក Hadal-Lander ប្រើក្នុងបេសកកម្ម ដែលចំនាយពេល ៣០ថ្ងៃ នៅមហាសមុទ្រ ប៉ាស៊ីហ្វិក

កំណត់សម្គាល់ខ្មែរឡូត៖

ក៏ដូចជាកាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិរុស្ស៊ី ដែលជាក្រុមសិក្សាស្រាវជ្រាវ ផ្កាថ្ម ថ្មប៉ប្រះទឹក ក្នុងបាតសមុទ្រ បានរកឃើញប្រភេទសត្វខ្យងមួយប្រភេទ ដែលមានសរសៃរោមតូចៗ ហើយផ្នែកខាងចុងនៃរោមរបស់វា មានបញ្ចេញពន្លឺទៀតផង។

សត្វខ្យងទាំងនោះរស់នៅ និងត្រូវគេប្រទះឃើញ នៅកោះ Farasan ក្នុងតំបន់សមុទ្រក្រហម ឫ Red Sea ដែលមានរូបរាងស្រស់ស្អាតមិនគួរឲ្យជឿ។ ពួកវាបានបញ្ចេញពន្លឺពណ៌ខៀវ ដ៏ស្រស់ស្អាត នៅពេលដែលអ្នកវិទ្យាសាស្រ្តចាំងកាំរស្មី UV ដាក់វា។ លោក Vyacheslav Lvanenko ក្នុងចំណោមក្រុមអ្នកស្រាវជ្រាវទាំងអស់ មានប្រសាសន៍ថា "សត្វដែលមានពន្លឺបៃតងនេះ ខ្លួនរបស់វា​មានប្រវែង ១.៥មីលីម៉ែត្រ ត្រូវបានគេសន្មត់ថាជាប្រភេទសត្វ Cytaeis ដែលបានរកឃើញថ្មី។ សរសៃដូចជារោមដែលដុះចេញពីសំបកវានោះ គឺមើលទៅអាចគ្មានឆ្អឹងកង"។

លោកបានបន្តទៀតថា “លក្ខណៈនៃការបញ្ចេញពន្លឺរបស់វា អាចឲ្យយើងងាយស្រួល និងកំណត់អត្តសញ្ញាណរបស់វា ប៉ុន្តែក៏ពិបាកឲ្យដឹងថា វាជាពពួកក្រុមសត្វអ្វីឲ្យប្រាកដ​ សម្រាប់ធ្វើការសិក្សាពីភាពខុសប្លែកគ្នា នៃបរិស្ថានវិទ្យាឬ អេកូឡូស៊ី”​។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]