កាណាដា៖ ជាធម្មតាយើង តែងសង្កេតឃើញថា មនុស្សដែលធាត់ ទោះជាញ៉ាំតែ បន្តិច ក៏នៅតែធាត់ នេះក៏ព្រោះតែ ភាពធាត់ ឬក៏ឡើងទម្ងន់ ថែមទៀត របស់ពួកគេ មិនមែនអាស្រ័យ ទៅលើបរិមាណ នៃការទទួល ទានអាហារ តែម្យ៉ាងនោះទេ វានៅមានកត្តា ផ្សេងទៀត ក្នុងនោះក៏អាច មកពីអារម្មណ៍ ផ្ទាល់របស់ពួកគេ ផងដែរ។

យោងតាមក្រុម អ្នកវិទ្យាសាស្រ្តនៃ សាកលវិទ្យាល័យ Waterloo របស់ប្រទេស កាណាដា បានបញ្ជាក់ថា ការនិយាយក្នុង លក្ខណៈអវិជ្ជមាន ឬ ប្រាប់នរណាម្នាក់ ដើម្បីឲ្យគេ បញ្ចុះទម្ងន់នោះ មិនមែនជា រឿងមួយដែល អាចជួយពួកគេ នោះទេតែ ពាក្យទាំងនេះកាន់តែ ធ្វើឲ្យពួកគេ ឡើងទម្ងន់ ថែមទៀត ផ្ទុយពីការ និយាយបែបវិជ្ជមាន ក្នុងន័យលួងលោម ឬសរសើរ ក្នុងគោលបំណង ឲ្យពួកគេ បញ្ចុះទម្ងន់នោះ ទើបអាចជួយឲ្យ ពួកគេសម្រកទម្ងន់ ឬរក្សាទម្ងន់ នៅដដែល បានយ៉ាងល្អប្រសើរ។

សាស្ត្រាចារ្យ Christine Logel មកពី សាកលវិទ្យាល័យ Waterloo ដែលជាអ្នក ដឹកនាំក្នុង ការស្រាវជ្រាវ នេះ បាននិយាយថា “ជាការពិតណាស់ នៅពេលដែល មនុស្ស ជាពិសេស ស្ត្រីមាន អារម្មណ៍ថា រូបរាង ខ្លួនពួកគេ មិនស្អាត ឬ ធាត់ពេកនោះ ពួកគេតែងតែ ទៅរកមនុស្ស ជិតស្និទ្ធនិងខ្លួន ដូចជា គ្រួសារ មិត្តភក្តិ ឬក៏គូស្នេហ៍ ជាដើម ដើម្បីស្វែងរក ដំបូន្មាន និងការគាំទ្រ ពីពួកគេ អញ្ចឹងនៅពេលនោះ ការឆ្លើយតប ឬក៏ប្រតិកម្ម របស់អ្នកដែល ជិតស្និទ្ធទាំងនោះ គឺជាឥទ្ធិពល ដ៏ធំបំផុតមក លើពួកគេ”។

គាត់បានបន្តទៀតថា “ដូច្នេះប្រសិនបើ ពួកគេ (អ្នកដែលធាត់) បានឮ ពាក្យសម្តី ក្នុងន័យអវិជ្ជមាន នោះអាចនឹង ធ្វើឲ្យពួកគេ បាក់ទឹកចិត្ត ជាហេតុធ្វើឲ្យ គេកាន់ តែឡើងទម្ងន់ ថែមទៀត”។

សរុបរួម ការប្រឹងប្រែង បញ្ចុះទម្ងន់ ឬរក្សាមិនឲ្យ ឡើងទម្ងន់ ហួសហេតុនោះ មិនមែន ផ្តោតសំខាន់ តែលើបរិមាណ នៃអាហារឬក៏ សារជាតិក្នុង អាហារដែល ពួកយើងបរិភោគ នោះទេវា ក៏ទាក់ទង ទៅនិងអារម្មណ៍ របស់មនុស្ស ផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពៈ ភាពលំបាក របស់មនុស្សធាត់ ក្នុងការសម្រកទម្ងន់

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]