ភ្នំពេញ ៖ ជនញៀនថ្នាំ ហួសកម្រិតម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខណ្ឌព្រែកព្នៅ នាំខ្លួនមកទី បញ្ជា ការដ្ឋាន អាវុធហត្ថខណ្ឌ នៅយប់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៤នេះ បន្ទាប់ពីបាន ធ្វើការគំរាម ដុតផ្ទះ និងយកពូដៅ ចង់កាប់ម្តាយឪពុកសម្លាប់ចោល ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅម៉ោង ប្រម៉ាណ២០៖៥០នាទី មានយុវជនម្នាក់ ដែលសង្ស័យ បែកថ្នាំ វង្វេងស្មារតី បានស្រែក គំរាមដុតផ្ទះ និងគំរាមយកពូថៅ ប៉ង កាប់ម្តាយឪពុក របស់ខ្លួន នៅភូមិ កប់ស្រូវ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ។

សាក្សីបាន បន្តទៀតថា ក្រោយហេតុការណ៍ កើតឡើងបានបន្តិច កម្លាំងអាវុធហត្ថ ខណ្ឌព្រែកព្នៅ ក៏បានចុះទៅអន្តរាគមន៍ រួចនាំខ្លួន មកកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខណ្ឌ ដើម្បីសួរនាំ និងមានវិធានការតាមផ្លូវច្បាប់៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]