ខេត្តព្រះសីហនុ៖ បុរសជាបុគ្គលិកផ្ទះសំណាក់ GBT3ម្នាក់បានរងរបួសធ្ងន់ត្រូវគេ បញ្ជូនទៅ សង្គ្រោះនៅ មន្ទីរពេទ្យឯរាជធានីភ្នំពេញ សង្ឃឹមរស់តិចតួច បន្ទាប់ពីត្រូវបានជនជាតិ អាមេរិក ដែលគេ អះអាងថា ជាមិត្តភក្តិវាយឱ្យរង របួសធ្ងន់ កាលពីវេលាម៉ោង ៩ និង១០នាទីយប់ ថ្ងៃទី២០ ធ្នូ ២០១៤ នៅចំណុច ផ្ទះជួល មួយកន្លែងស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

យោងតាមប្រភពលោកអនុសេនីយ៍ទោ លុយ ហាង នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ លេខ៤ បានបង្ហើប ឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុវេលាម៉ោងខាងលើ កំលាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល នគរបាល សង្កាត់ លេខ៤ បានទទួល ពាក្យបណ្តឹងពី ប្រជាពលរដ្ឋថា មានករណីធ្វើទារុណកម្ម មួយកើតឡើង ដែលបង្ក ដោយជនបរទេស ម្នាក់វាយដំមក លើជនជាតិខ្មែរយ៉ាង ព្រៃផ្សៃបំផុត ខណៈពេលនោះ កំលាំងរបស់ លោកបាន ចុះទៅដល់ កន្លែងកើតហេតុភ្លាម បានឃើញ ជនរងគ្រោះ ដេកដួលសន្លប់ បាត់ស្មារតីនៅ លើឥដ្ឋការ៉ូ ក្នុងផ្ទះជួល របស់ជនបរទេស យ៉ាង អាណោចអាធ័ម។

បន្ទាប់មកលោកបានរាយការណ៍មកកាន់អធិការដ្ឋាននគរបាលក្រុង ការិយាល័យ អន្តោប្រវេសន៍ និងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទើបឃាត់ ខ្លួនជនបង្ក មកកាន់ ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីធ្វើការសាកសួរ។

ជនបង្កជាជនបរទេសនោះមានឈ្មោះ  BARNETT  JASON RICHARD ជាជនជាតិ អាមេរិកាំង អាយុ៣៣ឆ្នាំ កាន់លិខិឆ្លងដែនលេខ ៥២៧៤៤២៨៦៤  មានមុខរបរ ទេសចរ រយៈពេលវែង ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ ខាងលើ ឯជនរងគ្រោះមានឈ្មោះ នាង សារិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នក នាំភ្ញៀវនៅផ្ទះសំណាក់ GBT3 មានស្រុកកំណើត នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួសធ្ងន់ សង្ឃឹមរស់តិចតួច កំពុងសង្គ្រោះបន្ទាន់ នៅរាជធានីភ្នំពេញ (មកដល់រសៀលថ្ងៃទី២១នេះ នៅពុំទាន់ដឹង ខ្លួននៅឡើយ)។

ចំពោះដើមហេតុនៃការធ្វើទារុណកម្មនេះ សមត្ថកិច្ចនៅពុំទាន់រកឃើញមូល ហេតុច្បាស់ លាស់ នៅឡើយទេ។ ដោយឡែកយោង តាមប្រភពពីបុគ្គលិក GBT3  ដូចគ្នាបានឲ្យ ដឹងថា ជនបង្ក និងជន រងគ្រោះ គឺជាមិត្តនឹងគ្នាចំនួន ២ទៅ៣ខែមកហើយៗ ជារៀងរាល់ថ្ងៃអ្នកពីរ ទៅណាមកណាក៏ ទៅជាមួយគ្នាដែរ សូម្បីតែផ្ទះជួលកន្លែងកើតហេតុ ក៏ជនរងគ្រោះ ជាអ្នកធានាជួល តភ្ជាប់ចរន្ត អគ្គីសនី ទឹក និងទិញសម្ភារៈ តុបតែងផងដែរ ប៉ុន្តែមិនដឹងមូល ហេតុអីបានជា ជនបរទេសបែរជា លើកដៃវាយទៅកើត។

ជុំវិញបញ្ហានេះដែរ យោងតាមប្រភពជិតដិតមួយបានលួចបង្ហើបឱ្យដឹងថា ហេតុការណ៍ នេះគេសង្ស័យថា កើតឡើងពី ស្នេហាត្រីកោណរ វាងស្ត្រីជាប្រពន្ឋជនបង្ក និងបុរសជនរងគ្រោះ ជាជន ជាតិខ្មែរ ព្រោះនៅមួយរយៈចុងក្រោយ នេះគេសង្កេត ឃើញស្ត្រីជាប្រពន្ធ ជនបង្កមានភាពស្និទ្ធស្នាល ជាមួយជនរងគ្រោះណាស់ ប៉ុន្តែនេះគ្រាន់ជាការ សង្ស័យតែប៉ុណ្ណោះ ឯរឿងរ៉ាវយ៉ាង ណានោះគ្មាន នណាម្នាក់បានដឹង ក្រៅអំពីជនរងគ្រោះនោះទេ៕

  
ជនរងគ្រោះរបួសធ្ងន់

  
ជនជាតិអាមេរិកត្រូវចាប់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]