ភាពយន្តថ្មីមួយឈ្មោះ «ហនុមាន» ដែលបញ្ចប់ ការថត កាលពី ពាក់កណ្តាលឆ្នាំ ២០១៤ កន្លងទៅនេះ ដោយក្រុមហ៊ុន Westec Media Ltd. បានបង្ហាញ នូវឈុត Trailer ថ្មី និង កាលបរិច្ឆេទ ចាក់បញ្ចាំង របស់ខ្លួនហើយ។

ភាពយន្តថ្មីនេះ ពិតជា ជក់ចិត្តដិតអារម្មណ៍ មិនខាន ព្រោះតែ សកម្មភាព និង ឈុតឆាកសម្តែង ពិតជាមើលទៅគួរឲ្យទាក់ទាញ មិនចាញ់ភាពយន្ត វាយតប់ របស់បរទេសឡើយ។ HANUMAN ឬ «ហនុមាន» ជាភាពយន្ត ផលិតដោយ ស្នាដៃកូនខ្មែរ និង មានការចូលរួមសម្តែង ពីតារាថ្មីៗ នៅកម្ពុជា ជាច្រើនរូប។ ភាពយន្តនេះ នឹងចាប់ផ្តើម ចាក់បញ្ចាំង ចាប់ពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៥ ខាងមុខនេះ តទៅ។

គួរបញ្ជាក់ដែរថា ខ្សែភាពយន្តនេះ ផ្តោតសំខាន់ លើហេតុការណ៍ កាលពី ១២ឆ្នាំ មុន ត្រូវជា «ឆ្នាំវក» ដែលនិយាយ ពីគ្រួសារក្រីក្រមួយ ត្រូវពួកសេពគ្រឿងញៀន និង ជួញដូរមនុស្ស សម្លាប់។ លុះដល់ ១២ឆ្នាំ ក្រោយមក កូនប្រុសគ្រួសារក្រីក្រនោះ បានត្រឡប់ មកសងសឹក ដោយពាក់មុខជា «ហនុមាន» និង ប្រើក្បាច់គុណ ល្បុកតោ ដែលជា មរតកក្បាច់គុណខ្មែរ តាំងពីយូរយារណាស់មកហើយ៕ ចង់ដឹងថា រឿងនេះ មានឈុតឆាក និង ការសម្តែង អស្ចារ្យ បែបណា ខ្លះ សូមទស្សនាកំសាន្ត ជាមួយ Khmerload ទាំងអស់គ្នា៖

ឃ្លីប Trailer ថ្មី៖



ឃ្លីប Trailer មុន៖

ប្រភព៖ Westec Media | Kimmy Millerson

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]