ខេត្តបាត់ដំបង ៖ ទីបំផុតទៅលោកគ្រូពេទ្យ យ៉ែម ជ្រិន ដែលក្រុមអ្នកផ្ទុក មេរោគអេដស៍ជាច្រើន ក្នុងឃុំរកាអះអាងថា ធ្លាប់ឲ្យចាក់ថ្នំា និងព្យាបាលនោះ នឹងត្រូវសមត្ថកិច្ច បញ្ជូនទៅ សាលាដំបូងខេត្តហើយ នៅម៉ោង២រសៀល ថ្ងៃទី២១ ធ្នូ ២០១៤ ។

គួរបញ្ជាក់ថា គ្រូពេទ្យឈ្មោះ យ៉ែម ជ្រិន អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិ-ឃុំរកា បានត្រូវសមត្ថកិច្ច នំាខ្លួនមកសាកសួរ និងរក្សាសុវត្ថិភាព ក្នុងស្នងការដ្ឋាន នគរបាលខេត្ត ចាប់តំាងពីម៉ោង ប្រមាណ៤រសៀល ថ្ងៃទី១៧ ធ្នូ ២០១៤ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានស្រង់សម្តីសមត្ថកិច្ច បញ្ជាក់ឲ្យដឹងថា លោក យ៉ែម ជ្រិន មិនមានឈ្មោះ ក្នុងក្របខ័ណ្ឌ ជាមន្រ្តីសុខាភិបាលខេត្ត នោះទេ គាត់គ្រាន់តែមាន សញ្ញាបត្រជាគ្រូពេទ្យ នៅក្នុងជំរុំជាយដែន កាលពីសម័យ សង្គ្រាមប៉ុណ្ណោះ ៕


ក្រុមគ្រួសារ អ្នកផ្ទុកមេរោគអេដស៍ អះអាងថា លោកគ្រូពេទ្យ យ៉ែម ជ្រិន ធ្លាប់ចាក់ថ្នាំ និងព្យាបាលឲ្យ


សមត្ថកិច្ច បញ្ជូនវត្ថុតាង ទៅតុលាការ


ពាក់មួកស គឺលោកគ្រូពេទ្យ យ៉ែម ជ្រិន


សមត្ថកិច្ច បញ្ជូនលោកគ្រូពេទ្យ យ៉ែម ជ្រិន ចូលក្នុងរថយន្ត ដើម្បីបញ្ជូនទៅតុលាការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]