កម្ពុជា៖ អ្នកលេងអ៊ិនធើណេត មានការអាណិតអាសូរ ដល់ជីវិត សត្វទា ដែលត្រូវបាន មនុស្ស គ្រវែងចូលទៅក្នុង អាងចិញ្ចឹមក្រពើ មួយកន្លែង ដែលត្រូវបាន ប្រភពវីដេអូ បញ្ជាក់ឲ្យដឹងថា ស្ថិតនៅក្នុង ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

សកម្មភាព កំសាន្ត ដោយការឲ្យចំណី ទៅដល់សត្វក្រពើ បានទាក់ទាញចំណាប់ អារម្មណ៍ ភ្ញៀវបរទេស មួយចំនួនមកទស្សនា និង ថតយកទិដ្ឋភាព នៃការចិញ្ចឹមក្រពើ ដោយក្នុងនោះ យើងអាច ឃើញយ៉ាងច្បាស់ថា ពិតជាមានចំនួន សត្វក្រពើ ច្រើនមែនទែន។ នៅទីនោះដែរ ភ្ញៀវទេសចរ អាចឲ្យចំណីដល់ សត្វក្រពើ ដោយផ្ទាល់ដៃបាន គ្រាន់តែ ចំណាយថវិកា លើសេវាកម្មនេះ ហើយអ្នកថែទាំ អាងក្រពើ នឹងប្រគល់ សត្វមាន់-ទា មកឲ្យ ទុកសំរាប់ បោះចូលក្នុងអាងក្រពើ ដូចប្រិយមិត្ត ឃើញនៅក្នុងវីដេអូឃ្លីប ខាងក្រោមនេះស្រាប់។

សូមទស្សនា វីដេអូខាងក្រោម៖

ទោះជាយ៉ាងណា ប្រភពមិនបាន បញ្ជាក់ឲ្យលម្អិត ថាអាងក្រពើនេះ ស្ថិតនៅក្នុង ទីតាំង ឬ ខេត្ត-ក្រុង ណាឡើយ ដោយគ្រាន់តែបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា៕ ប្រិយមិត្ត ដឹងថានៅឯណាទេ ជួយប្រាប់ Khmerload និង ប្រិយមិត្ត ឯទៀត ដោយបញ្ចេញមតិ ខាងក្រោម!

ប្រភព៖ Liveleak

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]