ជប៉ុន៖ គ្រូប្រុស វិទ្យាល័យ ម្នាក់ មានវ័យ ២៦ឆ្នាំ បានលួចបង្កប់កាមេរ៉ា នៅក្នុងបន្ទប់ទឹក របស់សិស្សស្រី ត្រូវបែកការណ៍។

ក្នុងដំណើរទេសចរណ៍ បញ្ចប់ការសិក្សា រយៈពេល ៥ថ្ងៃ ក្នុងទីក្រុង Kyoto មានគ្រូប្រុស កំហូចម្នាក់ បានរៀបចំផែនការ ស្មោគគ្រោកមួយ ដោយបានទិញ នាឡិកា មួយគ្រឿង លើអ៊ិនធើណេត រួចជាស្រេច។ នៅពេលទៅដល់សណ្ឋារគារ ដែលជាកន្លែង សំរាកលំហែកាយ គ្រូកំហូចនេះ បានលួចចូលទៅ បង្កប់កាមេរ៉ា នៅក្នុងថតដាក់ឥវ៉ាន់មួយ ដោយថែមទាំង បិទស្លាកអក្សរថា «កន្លែងមានម្ចាស់ហើយ» ទៀតផង។ តែយ៉ាងណាមិញ សំណាងមិនល្អ ត្រូវស្ត្រីអនាម័យ មកសម្អាតទីនោះ ប្រទះឃើញ ក៏បានពិនិត្យមើល ហើយក៏ឃើញមាន កាមេរ៉ា បំពាក់នៅក្នុង នាឡិកានោះ ទើបជាហេតុ ធ្វើឲ្យបែកការណ៍ រហូតឈានដល់ មានការប្តឹងទៅប៉ូលីសតែម្តង។ ទោះជាយ៉ាងណា គ្រូកំហូចនេះ មិនអាចប្រកែកបានឡើយ ព្រោះក្រោយពី ពិនិត្យ កាមេរ៉ាសុវត្ថិភាព រួចមក ពិតជាឃើញ រូបគាត់ ដើរចូលទៅក្នុង បន្ទប់ទឹក របស់នារី ពិតប្រាកដមែន។ ចុងក្រោយ គ្រូប្រុសម្នាក់នេះ ត្រូវបាន ប៉ូលីសចាប់ខ្លួន នៅនឹងកន្លែងតែម្តង៕


រូបតំណាង

វីដេអូតំណាង ហេតុការណ៍ ដែលបានកើតឡើង៖

ប្រភព៖ AppleDaily

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]