ក្រុមហ៊ុន N.C.X (Honda) សម្ពោធម៉ូតូ HONDA MOOVE 110i ដែលជា ម៉ូដែលថ្មី របស់ខ្លួនកាល ពីរសៀល ថ្ងៃទី 20 ខែធ្នូ ឆ្នាំ2014 នៅសណ្ឋាគារកាំបូឌីយ៉ាណា។ HONDA MOOVE 110i បានបង្កើតឡើង តាមស្តង់ដាថ្មីមួយ សម្រាប់ម៉ូតូ ប្រភេទអូតូដោយ បំពាក់នូវប្រព័ន្ធបច្ចេក វិទ្យាឆ្លាតវៃ ចុងក្រោយរបស់ហុងដា និងការ រចនាម៉ូតថ្មី តាមបែប យុវវ័យទាន់សម័យ។

ក្រុមហ៊ុន N.C.X (Honda) ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែក ចាយផ្តាច់ មុខម៉ូតូម៉ាក HONDA នៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុន ឈានមុខគេ ក្នុងការនាំ មកនូវការ រស់នៅប្រកប ដោយភាពរីករាយ និងទាន់សម័យ ហើយពេលនេះ បានបង្កើតនូវ សករាជថ្មីមួយទៀត សម្រាប់ វិស័យ ឧស្សាហកម្មម៉ូតូជាមួយនឹងម៉ូដែល HONDA MOOVE។

HONDA MOOVE ជាមួយនឹងការរចនាទំនើបចុងក្រោយ ភ្លើងមុខ ថ្មីទំនើប Jet Liner LED(3D) និងម៉ាស៊ីនបំពាក់ ប្រព័ន្ធបច្ចេកវិទ្យាឈានមុខបស់ហុងដា ដែលរួម បញ្ចូលនូវប ច្ចេកវិទ្យាថ្មីៗ ចំនួនបី ធ្វើឲ្យការធ្វើ ដំណើររបស់ អ្នកពោរពេញដោយ សុវត្ថិភាព ភាពឆ្លាតវៃ  និង ភាពទំនើបទាន់សម័យ។  លក្ខណៈពិសេសទាំងបីនេះរួមមាន ១. ម៉ាស៊ីន 110cc eSP (Enhanced Smart Power) ជាមួយនឹង បច្ចេកវិទ្យា PGM-FI  ២. ប្រព័ន្ធ Idling Stop System ដែលជួយសន្សំសំចៃសាំង និង ៣. ប្រព័ន្ធ Combi Brake System បង្កើននូវសុវត្ថិភាព និងភាពជឿជាក់ រាល់ពេលបើកបរ។

« HONDA MOOVE នឹងចេញលក់នៅលើទីផ្សារចាប់ពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៤ នេះតទៅ នៅតាមបណ្តាសាខាចែកចាយទូទាំងប្រទេស ជាមួយនឹងជម្រើសជា ច្រើនពណ៌ ដូចជា ក្រហម-ខ្មៅ    ស-ខ្មៅ   និង ស-ទឹកប៊ិច។  អ្វីដែលធ្វើ ឲ្យម៉ូតូម៉ាកហុងដា ទទួលបាន ប្រជាប្រិយភាពខ្លាំងនាសម័យបច្ចុប្បន្ន គឺដោយសារ ហុងដាតែងតែ នាំមកនូវបច្ចេកវិទ្យា ឈានមុខគេ និងការរចនាម៉ូត ទំនើបទាន់សម័យ » នេះបើតាម ប្រសាសន៍របស់លោក ម៉ុនធាន ឆៃស៊ុវ៉ាន់គីរី តំណាងឲ្យក្រុមហ៊ុន អិន ស៊ី អិច ហុងដា។

“ក្រោមសារ Make your Move ហុងដាបានត្រៀមជាស្រេច ក្នុងការនាំ មុខគេ បង្កើតឲ្យ មាន ការផ្លាស់ប្តូរសារជាថ្មី។ យើងកំពុងនាំមកឲ្យអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា នូវសករាជ ថ្មីនៃការធ្វើដំណើរ ដោយម៉ូតូ ជាមួយនឹង បច្ចេកវិទ្យា ដែលមានចំណុច ពិសេសត្រង់ ស្រស់ស្អាត សន្សំសំចៃសាំង ផ្តល់ភាពជឿជាក់ និងមិនប៉ះពាល់ ដល់បរិស្ថាន។ Honda Moove ត្រូវបានចាត់ទុក ជាទោចក្រយានឆ្លាត វៃដំបូងគេក្នុង ប្រទេសកម្ពុជា ដែលមានការ រចនាដ៏ពិសេស និងជម្រើសថ្មីចុងក្រោយដូចជាភ្លើង LED light ដែលនាំមកដោយ បច្ចេកវិទ្យា Honda Smart Technology ដែលត្រូវបាន បំពាក់ជាលើក ដំបូងលើម៉ូតូខ្នាតតូច។”     

HONDA MOOVE ត្រូវបានរចនាឡើងឲ្យក្លាយជាម៉ូតូប្រើលេខអូតូទំនើប ក្រោម គោលគំនិត Make your Move ជាមួយរូប រាងដ៏ទំនើប និងថ្លៃថ្នូរ។ ជាមួយនឹងភ្លើង មុខថ្មី Jet Liner LED 3D ដែលធ្លាប់ បានឃើញតែបំពាក់ នៅលើរថយន្ត ប្រណីត ម៉ូដែលថ្មី នេះមាន ទំហំកង់ (មិនប្រើពោះវៀន) 12 អ៊ីញ ដែលផលិតឡើង ដើម្បីបង្កើត ឲ្យមានទំនាញ ផ្លូវកាន់តែល្អ។ Smart gadget សម្រាប់មើល កុងទ័រមាន គ្រប់មុខងារ ខណៈដែល កែបអង្គុយដ៏ ទាន់សម័យ ព្រមទាំងមានចន្លោះប្រអប់ដាក់ សម្ភារៈធំ ទូលាយ HELMET-IN L Size U-box ដែលអាចដាក់ មួកការពារបាន។

HONDA MOOVE នឹងត្រូវបង្ហាញជូនដល់អ្នកប្រើប្រាស់សម័យទំនើប ដែលមាន ការរស់នៅ ប្រកបដោយ ភាពឆ្លាតវៃ ម៉ូតូឆ្លាតវៃនេះ បង្ហាញពីចរិតលក្ខណៈពិសេសរបស់មនុស្ស សម័យថ្មីដែល ចូលចិត្តភាព ឆ្លាតវៃ និងគំនិតច្នៃ ប្រឌិត រួមជាមួយ បច្ចេកវិទ្យាទំនើប។ តើលោកអ្នកត្រៀម ខ្លួនដើម្បីឈាន ទៅមុខជាមួយម៉ូតូ ហុងដា MOOVE ហើយរឺនៅ?





សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង Honda Moove សូមចូលទៅ កាន់គេហទំព័រ www.ncxhonda.com.kh, www.facebook.com/ncxhonda.kh ឬរង់ចាំទស្សនា ស្ប៉តពាណិជ្ជកម្ម ថ្មីដែលនឹងធ្វើការ ចាក់ផ្សាយនៅតាម បណ្តាស្ថានីយទូរទស្សន៍ នាពេល ខាងមុខនេះ។ ព័ត៌មានបន្ថែម ទាក់ទង ទូរស័ព្ទលេខ 012 935 955/  093 48 46 83

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]