អូស្ត្រាលី៖ យ៉ាងហោចណាស់ កុមាររងគ្រោះ ចំនួន ៨នាក់ ត្រូវបានចាក់សម្លាប់ យ៉ាងព្រៃផ្សៃ ក្រោមស្នាដៃ របស់ម្តាយបង្កើត របស់ខ្លួន ខណៈដែល ហេតុការណ៍នេះ បានកើតឡើង នៅក្នុងទីក្រុង Cairns ប្រទេសអូស្ត្រាលី នាពេលកន្លងទៅនេះ។

ប្រភពព័ត៌មាន បានឲ្យដឹងថា សាកសពក្មេងៗ ៨នាក់ ត្រូវបាន ប៉ូលីសរកឃើញ ដេកស្លាប់ នៅក្នុងផ្ទះ ដោយរង ការចាក់សម្លាប់ ខណៈ ឃាតករ ត្រូវបានប៉ូលីស ជឿជាក់ថា ជាម្តាយបង្កើត តែម្តង ដែលមានឈ្មោះថា Mersane Warria វ័យ ៣៧ឆ្នាំ។ ក្នុងចំណោម ក្មេងៗរងគ្រោះ ទាំងអស់ ពួកគេ មានអាយុ ចន្លោះចាប់ពី ១៨ខែ រហូតដល់ ១៥ឆ្នាំ ប្រុស ៤ ស្រី ៤ និង មានឪពុកផ្សេងៗពីគ្នា ចំនួន ៥រូប។ នៅពេលនេះផងដែរ បុរសជា ឪពុកទាំង ៥នាក់នោះ ក៏កំពុងស្ថិតក្រោមការ សាកសួរ ពីសំណាក់ប៉ូលីស ស្របពេលដែល ស្ត្រីឃាតករ កំពុងស្ថិតក្រោមការ យាមកាម នៅឯមន្ទីរពេទ្យ ព្រោះនាង មានរបួស នៅត្រង់បរិវេណ ផ្នែកទ្រូង និង ក។ ចំពោះសាកសព កុមាររងគ្រោះវិញ ពេលនេះ ត្រូវបានគេបញ្ជូន ចេញពីកន្លែងកើតហេតុហើយ ដើម្បីយកទៅ ពិនិត្យ និង ធ្វើកោសល្យវិច្ច័យ ទៅលើសាកសព។

គួរបញ្ជាក់ដែរថា នៅសល់តែ ៥ថ្ងៃ ទៀតប៉ុណ្ណោះ ពិធីបុណ្យ គ្រិស្តម៉ាស់ នឹងឈានចូលមកដល់ ប៉ុន្តែ បែរជាកើតមាន ការសម្លាប់យ៉ាងរង្គាល មួយគ្រួសារ យ៉ាងដូច្នេះទៅវិញ។ ប្រភពព័ត៌មាន ក៏បានបន្តឲ្យដឹងដែរថា ស្ត្រីជាម្តាយ និង ជាឃាតករ រូបនេះ ត្រូវបានគេប្រទះឃើញ មានអាការៈមិនប្រក្រតី ដើរពាសវាលពាសកាល ពេញដងផ្លូវ និង បញ្ចេញកាយវិការ ចម្លែកៗ នៅមុនពេល បែកធ្លាយ អំពី ការរកឃើញ មានសាកសព កុមារ រងគ្រោះជាច្រើននាក់ ដេកស្លាប់នៅក្នុងផ្ទះកើតហេតុនោះ។

នេះជាសោកនាដកម្ម ដ៏គួរឲ្យសោកសង្រេងមួយ ដែលបានកើតឡើង នៅក្នុងប្រទេសអូស្ត្រាលី ខណៈប៉ូលីស ក៏កំពុងធ្វើការ ស៊ើបអង្កេត យ៉ាងក្តៅគគុកផងដែរ នៅក្នុងករណីនេះ៕ សូមប្រិយិមិត្ត មើលរូបភាព ខាងក្រោម៖


ក្មេងៗរងគ្រោះ និង ស្ត្រីឃាតករ ដែលជាម្តាយ ឈ្មោះ Mersane Warria


ឪពុក យំសោកសង្រេង ក្នុងពិធី បុណ្យសព កូនៗ របស់ខ្លួន


ក្រុមគ្រួសារនៃសព យំសោក ក្នុងពិធីបុណ្យសព


វីដេអូឃ្លីប ពេលប៉ូលីសចុះ ទៅដល់កន្លែងកើតហេតុ៖



ប្រិយមិត្ត យល់ឃើញយ៉ាងណា ដែរ ចំពោះករណី ដ៏រន្ធត់នេះ?

ប្រភព៖ Dailymail

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]