រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជាកូនមន្រ្តីប៉ូលិស ប្រចាំខេត្តតាកែវ បានទាញកាំភ្លើងខ្លី ម៉ាករ៉ូឡូ បាញ់សម្លាប់ខ្លួនឯង មួយគ្រាប់ចំសៀតផ្កា បណ្តាលឱ្យ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ មិត្តភាពខ្មែសូវៀត ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ធ្នូ ២០១៤ នេះនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។

យុវជនធ្វើអត្តឃាត ដោយបាញ់សម្លាប់ខ្លួនឯង ខាងលើនេះមានឈ្មោះ មុំ សុថារេត អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យទួលអំពិល រស់នៅក្នុងភូមិ-សង្កាត់ កើតហេតុ ក្បែរសាលាកសិកម្មចំការដូង ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ យុវជនខាងលើ ត្រូវបានឪពុកស្តីបន្ទោសឱ្យ ថាកុំឱ្យដើរលែងច្រើន បន្ទាប់មកបុរសជាឪពុក ក៏បានចេញដំណើរ ទៅកន្លែងធ្វើការនៅខេត្ត ហើយទំនងជាភ្លេច កាំភ្លើងនៅផ្ទះ ។ ពេលនោះយុវជនរងគ្រោះ ក៏បានយកកាំភ្លើងខ្លី របស់ឪពុកម៉ាករ៉ូឡូ មកបាញ់ប្រហារខ្លួនឯង មួយគ្រាប់ចំសៀតផ្កា បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូក នៅក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើល ហើយត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅសង្រ្កោះបន្ទាន់ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ប៉ុន្តែទំនងមិនមាន សង្ឃឹមនោះទេ ព្រោះយុវជនរងគ្រោះ មានស្ថានភាពរបួស ធ្ងន់ធ្ងរទៅហើយ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]