ខេត្តកំពង់ស្ពឺ ៖ សិស្សសាលាម្នាក់បាក់ជើង និង៣នាក់ទៀត រងរបួសធ្ងន់-ស្រាល បន្ទាប់ពីជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកជាមួយ យ៉ាងពេញទំហឹង កាលពីវេលាម៉ោង០៩ និង១៥នាទីព្រឹក ថ្ងៃទី២០ ធ្នូ ២០១៤ នេះ ស្ថិតនៅចំណុច ផ្លូវបេតុង ក្នុងភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះមាន ស្រីណា អាយុ១៥ឆ្នាំ ២-ឈ្មោះផែន សុវណ្ណរក្សា អាយុ១៣ឆ្នាំ និង៣-ឈ្មោះខាន់ ណារិន អាយុ១៣ឆ្នាំ អ្នកទាំង៣នាក់ ជាសិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យ ទីរួមខេត្ត ។ចំណែកឯភាគីម្ខាងទៀត ឈ្មោះ ចាន់ ញាណឃឹម ភេទប្រុស អាយុ១៨ឆ្នាំ ជាជាងជួសជុលម៉ូតូ មានទីលំនៅក្នុងភូមិ កើតហេតុខាងលើ ។

តាមការរៀបរាប់របស់ឈ្មោះផែន សុវណ្ណរក្សា បានឱ្យដឹងថា ពួកគេទាំង៣នាក់ ទើបចេញពីសាលារៀន ដោយជិះម៉ូតូ តាមផ្លូវបេតុងខាងលើ ដើម្បីត្រឡប់ទៅផ្ទះ លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ C125មួយគ្រឿង ជិះម្នាក់ឯង មកបុកពួកគេ ចំពីចំហៀង ពេញមួយទំហឹង បណ្តាលឱ្យដួល រងរបួសទាំងខាងសង ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]