រាជធានីភ្នំពេញ ៖ អគ្គិភ័យដែលឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅក្នុងសង្កាត់ទួលសង្កែ កាលពីវេលាម៉ោង ជាង៦ល្ងាច ថ្ងៃទី ២០ ធ្នូ ២០១៤ នេះមកដល់ពេលនេះ បានរលត់ទៅវិញ ទាំងស្រុងហើយ។ គ្រោះអគ្គិភ័យនេះ បានលេបត្របាក់ ផ្ទះប្រជាពលរដ្ឋ អស់ទាំងស្រុង ចំនួន៣៣ខ្នង ដែលភាគច្រើន សាងសង់ឡើងពីឈើ និងដំបូលប្រក់សង្ក័សី ។

ក្នុងករណីគ្រោះអគ្គិភ័យនេះផងដែរ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ចេញរថយន្ត ពន្លត់អគ្គិភ័យ ចំនួន១៦គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់អង្គរភ្នំពេញ មួយគ្រឿង ដែលសរុបទាំងអស់១៧គ្រឿង បានចេញអន្តរាគមន៍ បាញ់បង្រា្កបនូវ អំណាចភ្លើង ដ៍សន្ធោសន្ធៅ រហូតបានរលត់អស់ ទាំងស្រុងទៅវិញ ។ បើទោះជារថយន្ត ពន្លត់អគ្គិភ័យជាច្រើនគ្រឿង មិនអាចជួយសង្រ្គោះ ផ្ទះប្រជាពលរដ្ឋ រងគ្រោះខាងលើបាន ក៏ប៉ុន្តែការអន្តរាគមន៍នេះ បានជួយបាញ់ការពារ មិនឱ្យមានការឆាបឆេះ ឆ្លងរាលដាលទៅ លំនៅឋានដ៍ទៃទៀត ដែលអាចនាំឱ្យមាន គ្រោះមហន្តរាយ កាន់តែខ្លាំង ។

បើតាមសាក្សីនៅនឹងកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើ បណ្តាលមកពី ទុស្សេខ្សែភ្លើង ដែលផ្តើមចេញពី ផ្ទះប្រជាពលរដ្ឋឈ្មោះ រិទ្ធី លក់ចាប់ហួយ ខណៈដែលម្ចាស់ មិនបាននៅផ្ទះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]