ភ្នំពេញ ៖ ពិតជាសំណាងមួយ ក្នុងមួយ ពាន់គ្រោះថ្នាក់ចរាចរ បន្ទាប់ពីបុរសម្នាក់នៅ បន្ដជីវិតរស់នៅ បើទោះបីគ្រឿងក្នុង (ពោះ វៀន តូច ពោះធំ ក្រពះ ) ធ្លាយចេញមក ក្រៅ ព្រោះតែជនរងគ្រោះ បានបើក ម៉ូតូទៅ បុកគូទរឺម៉កពីក្រោយធ្លាយពោះ ។

គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់ និង ស្ទើរតែមិនដែលឃើញក្នុងរូបភាពបែបនេះ បានកើតឡើង កាលពី វេលា ម៉ោង៦ល្ងាចថ្ងៃ ទី១៩ ខែធ្នូ  ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ១  ជិតច្រកចូល ស្ថានីយ៍ទូរទស្សន៍បាយ័ន សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មុន ពេលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ជនរងគ្រោះ បើកម៉ូតូ សង់កូរ៉េ តែម្នាក់ឯង ក្នុងទិសដៅពី លិចទៅកើត ដោយមានស្ថានភាព ស្រវឹងផងនោះ បានបុកគូទ រឺម៉កពីក្រោយ ជុងពោះ ធ្លាយចេញពោះវៀន ក្រពះ មកខាងក្រៅ មើល ទៅគួរឱ្យ តក់ស្លុត ជាទីបំផុត ។ ភ្លាមៗនោះ សមត្ថកិច្ចនិងប្រជាពលរដ្ឋ បានហៅរថយន្ដសង្គ្រោះបន្ទាន់ មកដឹកយក ទៅកាន់មន្ទីរពេទ្យ ជោរី នៅខណ្ឌ ច្បារអំពៅ ធ្វើការជួយសង្គ្រោះ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច ជនរង គ្រោះបានរួចផុតពីសេចក្ដីស្លាប់ ដោយក្រុម គ្រូពេទ្យជួយ ធ្វើការ វះកាត់ និងសង្គ្រោះទាន់ ពេលវេលា។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះទឹម តារា អាយុ២៨ឆ្នាំ មុខរបរជាអ្នករស៊ីដាំបន្លែលក់ រស់នៅ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]