បន្ទាយមានជ័យ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកនៅផ្ទះសំណាក់ ប៊ុន ឡុង ក្នុងភូមិបាលិលេយ្យ១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤នេះ ខណៈ សំឡេងក្មេងយំរកម្ដាយ ដែលបានចាក់ សោទ្វារបន្ទប់ពីខាងក្រៅ ហើយពេលម្ចាស់ផ្ទះសំណាក់ កាត់សោឃើញ ក្មេងប្រុសស្រី៣នាក់មិនដឹង ថាម្ដាយចេញទៅណា តាំងពីក្បាល ព្រលប់ថ្ងៃទី១៩ រហូតដល់ម៉ោងជាង៩ព្រឹក ថ្ងៃទី២០នេះទេ ។ ក្មេងប្រុសស្រី ទាំង៣ នាងជាបងអាយុ៧ឆ្នាំ ឈ្មោះលី សាន,នាងបន្ទាប់អាយុ៥ឆ្នាំ ឈ្មោះលី សាន និងប្អូនប្រុស អាយុប្រហែល១ខួប ឈ្មោះលី សាន់ ។ ក្មេងទាំង៣និយាយថា ម្ដាយចង់នាំទៅថៃ ប៉ុន្តែនាំពួកគេមក ដេកផ្ទះសំណាក់សិន រួចមិនដឹងទៅណាបាត់ ។

ម្ចាស់ផ្ទះសំណាក់ខាងលើប្រាប់ថា គាត់ឈ្មោះ ហេង ដាវុធ ភេទប្រុស កាលពីព្រលប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ មានស្ត្រីម្នាក់វ័យប្រហែល ជាង ២០ឆ្នាំ បាននាំក្មេងៗ ទាំង៣នាក់ មកជួលផ្ទះសំណាក់ របស់ខ្លួនស្នាក់នៅ លុះម៉ោងប្រហែលជា៩ ដែលត្រូវបិទទ្វារផ្ទះសំណាក់ ស្រាប់តែឮ សម្លេងក្មេងយំចេញពី ក្នុងផ្ទះសំណាក់ ពេលគាត់ដើរទៅមើល ឃើញសោបានចាក់ពីខាងក្រៅ លុះខ្លួនកាត់ផ្ដាច់សោស្រាប់ តែឃើញក្មេងៗ ទាំងនេះ មិនដឹងម្ដាយនោះ ចេញទៅណាតាំងពីព្រលប់ រហូតដល់ម៉ោងជាង៩ព្រឹកនេះ មិនទាន់ឃើញវិលត្រឡប់មកវិញទៀត ។


ក្មេងទាំង៣ ដែលម្តាយចាក់សោទុកចោល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]