រាជធានីភ្នំពេញ៖ បុរសជាអ្នករើសអេតចាយម្នាក់បានចាក់អ្នករើសអេតចាយដូចគ្នា២ ចំពុះទុងចំ កណ្ដៀតក្អមខាងស្ដាំរងរបួសធ្ងន់។ គ្រានោះ អ្នកឃើញហេតុការណ៍ក៏បានហៅរថយន្តសង្គ្រោះ បន្ទាន់រយៈពេលជិត ២ម៉ោង តែអត់មាន រថយន្តសង្គ្រោះរបស់គ្លីនិកឯកជន ឬរថយន្ត សង្គ្រោះ របស់មន្ទីរពេទ្យរដ្ឋណា មួយទៅដឹកទេ ទាល់តែមន្ត្រីនគរបាល ប៉ុស្ដិ៍ចោមចៅខ្លាច ហូរឈាមខ្សោះស្លាប់ ក៏បានជួលរ៉ឺម៉កម៉ូតូដឹក យកទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង ។ ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង២រំលង អធ្រាត្រឈានចូលថ្ងៃទី១៨ ធ្នូ នៅរង្វង់មូលចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះអាត កក្កដា អាយុ២០ឆ្នាំ ដើរស្នាក់នៅតាមចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋនិង លើរង្វង់មូល ចោមចៅ មានស្រុក កំណើតនៅ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា និងប្រពន្ធឈ្មោះចន ស្រីណែត អាយុ១៧ឆ្នាំ ។ ចំណែកជនដៃដល់ឈ្មោះ មុត មករា អាយុ២១ឆ្នាំ ជាអ្នករើសអេតចាយដូចគ្នា តែងឃើញស្នាក់នៅ តាមចិញ្ចើមផ្លូវម្ដុំមុខវត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ ។

ប្រភព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះនិងប្រពន្ធដែលដើររើសអេតចាយជាមួយគ្នានេះបាន ស្រឡាញ់ និងរស់នៅជាមួយគ្នាអស់រយៈពេល ជាង១ឆ្នាំមកហើយ ថែមទាំងមានផ្ទៃពោះ៧ខែទៀតផង ។ ដើមចមដែល ឈានដល់ការចាក់ សម្លាប់គ្នានេះបណ្ដាល មកពីកាលពី១៥ ថ្ងៃមុនជនរងគ្រោះ បានសុំបារីពីជន ដៃដល់១ដើម តែជននេះមិនឱ្យ ។ លុះ៣ថ្ងៃក្រោយមកជន ដៃដល់ឃើញ ជនរងគ្រោះហូបដំឡូងស្ងោរ គេក៏បានទៅសុំ ហើយជនរងគ្រោះក៏បានឱ្យដែរតែឱ្យ តិចពេកធ្វើឱ្យដែរ ជនដៃដល់ខឹង ក៏ឆក់យកថង់ដំឡូងពី ដៃជនរងគ្រោះយក ទៅក្រវាត់ ចោលធ្វើជនរង គ្រោះរត់ដេញតាម វាយទៅលើជនបង្កនោះ៣ដៃ ។

ចាប់តាំងពីពេលនោះមកធ្វើជនដៃដល់ខឹងគុំគួនតែងតែតាមលបចាក់ សម្លាប់ជនរងគ្រោះគ្រប់ពេលវេលា ពិសេសនៅពេលរូបគេដេកជា មួយប្រពន្ធនិង ម្ដាយក្មេកនៅតាមមុខផ្ទះ ប្រជាពលរដ្ឋក្បែរ រង្វង់មូលចោមចៅនោះ ។ នៅពេលដឹងថា ជនដៃតាមធ្វើបាបរូបគេមិន ហ៊ានដេក ជិតប្រពន្ធនិងម្ដាយក្មេកទេ ខ្លាចមានបញ្ហាដល់អ្នកទាំងពីរក៏បាន រត់ទៅដេកលើខឿនរង្វង់មូលចោម ចៅជាមួយអ្នករើស អេតចាយដូចគ្នាពីរ ទៅ៣នាក់ទៀត។ ខណៈពេលកំពុង ដេកលង់លក់ ស្រាប់តែជនដៃដល់ បានលបចាក់រូបគេ២ដែក ចំពុះទុងចំកណ្ដៀត ក្អមខាងស្ដាំរងរបួស ធ្ងន់ហូរឈាម រហូតសន្លប់ហើយ ជននោះក៏គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅដល់បានទូរស័ព្ទហៅរថយន្តសង្គ្រោះគ្លីនិកឯកជន និងរថយន្ត  សង្គ្រោះមន្ទីរពេទ្យរដ្ឋរយៈពេលជិត២ម៉ោង អត់មានរថយន្តសង្គ្រោះ ណាមួយចេញទៅដឹកទេ ទោះបីរថយន្ត សង្គ្រោះរបស់ មន្ទីរពេទ្យរដ្ឋក៏មិនទៅដឹកដែរ នៅពេលដឹងថា ជនរងគ្រោះ ជាអ្នក រើសអេតចាយ អត់មានលុយ ឱ្យថ្លៃពេទ្យព្យាបាល ទុកឱ្យជនរងគ្រោះ ដេកហូរឈាម ស្ទើរខ្សោះខ្លួនធ្វើឱ្យមន្ត្រី នគរបាលប៉ុស្ដិ៍ ចោមចៅភ័យខ្លាច ជនរងគ្រោះស្លាប់ ដោយសារអត់មាន ពេទ្យព្យាបាល ក៏សុខចិត្តអង្វរអ្នក រត់រ៉ឺម៉កម៉ូតូមួយគ្រឿង ជួលក្នុងតម្លៃ១ ម៉ឺនរៀល ដឹក យកទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ។

គួរកត់សម្គាល់ផងដែរថា ជារៀងរាល់យប់ឲ្យ តែមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសូម្បីតែ  អ្នកយកព័ត៌មាននិង សមត្ថកិច្ចក៏ទៅ មិនទាន់រថយន្ត សង្គ្រោះឯកជនដែរ ពេលទៅដល់ត្រូវរថយន្ត សង្គ្រោះគ្លីនិកឯកជន ដឹកអ្នករងរបួសយកទៅ បាត់ហើយ ។ លើកលែងតែអ្នក រងរបួសធ្ងន់ រថយន្តសង្គ្រោះគ្លីនិក ឯកជនអត់ហ៊ានដឹក ខ្លាចអ្នករងរបួស ស្លាប់នៅក្នុងគ្លីនិកមានរឿងធំ ។

ប្រជាពលរដ្ឋបានចោទថា ក្រុមរថយន្តសង្គ្រោះគ្លីនិកឯកជនបានចរចាគ្នាជាមួយរថយន្តសង្គ្រោះ  មន្ទីរពេទ្យរដ្ឋរួចហើយមើលទៅ បានជា រថយន្តសង្គ្រោះ  មន្ទីរពេទ្យរដ្ឋទុក អាទិភាពឲ្យរថយន្តសង្គ្រោះ ឯកជនចំនួន២នៅក្នុងរាជធានីភ្នំពេញ ជាអ្នកចេញដឹកអ្នករងរបួសដោយសារ គ្រោះថ្នាក់ចរាចរណ៍ និងឧប្បទ្ទវហេតុ ផ្សេងៗយ៉ាង គគ្រឹកគគ្រេងបែបនេះ ។ ករណីនេះក្រសួងសុខាភិបាល គួរតែរឹតបន្ដឹង បញ្ហារថយន្ត សង្គ្រោះបន្ទាន់ ឡើងវិញផង បើពុំដូច្នេះទេ ពលរដ្ឋក្រីក្រប្រាកដ ជាស្លាប់អស់ហើយ បើរដ្ឋមិនគិតគូរហើយបើកដៃ ឱ្យផ្នែកឯកជនដែល គិតតែពីផលប្រយោជន៍នោះ ៕


ជនរងគ្រោះមានឈ្មោះអាត កក្កដា អាយុ២០ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]